15/04/2018 07:22 GMT+7 Email Print Like 0

វៀតណាមនិងអាល់ហ្សេរីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងបណ្ដាតំបន់


វៀតណាមនិងអាល់ហ្សេរីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងបណ្ដាតំបន់

ចាប់ពីថ្ងៃទី ១០ ដល់ទី ១៣ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារនៃស្ថានទូតវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Pham Quoc Tru បានទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tamamrasset ភាគខាងត្បូងប្រទេសនេះ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូវៀតណាមបានជួបធ្វើការ ជាមួយអភិបាលខេត្ត  Tamamrasset  លោក Doumi Djilali  និងថ្នាក់ដឹកនាំសភាឧស្សាហពាណិជ្ជកម្មតំបន់នេះ​។ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពសេដ្ឋកិច្ច សង្គម ទីផ្សារនិងតម្រូវការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាវិធានការជាក់ស្តែងសំដៅជំរុញយ៉ាងខ្លាំងថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចរវាង វៀត​ណាម​ជាមួយតំបន់នេះ។ ក៏ក្នុងឱកាសនេះដែរ បានប្រារព្ធឡើងសិក្ខាសាលាតុមូលឧទ្ទេសនាមអំពីសក្តានុភាព​សហប្រតិបត្តិការលើវិស័យនាំចេញនាំចូល និងការវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ