05/04/2018 09:22 GMT+7 Email Print Like 0

វៀតណាមនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច

នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុង Pleiku បានប្រព្រឹត្តទៅសិក្ខាសាលា ស្តីពី “ស្ថាបនាខ្សែសង្វាក់តម្លៃ​សំ​ខាន់សម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម-អូស្ត្រាលី”។

 ទិដ្ឋភាពនៃសិក្ខាសាលា

សិក្ខាសាលានេះ សំដៅឧទ្ទេសនាមការស្រាវជ្រាវទាក់ទិននឹងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ផលិតបន្លែ អនាម័យនិងគម្រោងការមានសក្កានុភាពដែលនឹងបានវិនិយោគនៅខេត្ត Gia Lai ផងដែរ។ ទន្ទឹមជាមួយគ្នានោះ បង្កើត​បរិយាកាសតភ្ជាប់ជាមួយវិនិយោគិននានារបស់អូស្ត្រាលីនិងខេត្ត Gia Lai ឲ្យចូលរួមក្នុងខ្សែសង្វាក់តម្លៃ​សកលលោក​ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ី​ហ្វិក​ (CPTPP)។ តាមនោះ អំពាវនាវវិនិយោគិននិងសហគ្រាសវៀត ណាមនិងអូស្ត្រាលីមកខេត្ត Gia Lai ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការនិងវិនិយោគ។

នៅក្នុងសិក្ខាសាលានេះបានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងក្រុមប្រឹក្សាសហគ្រាសវៀតណាម -អូស្ត្រាលីជាមួយរដ្ឋអំណាចនិងសហគ្រាសមួយ ចំនួនរបស់ខេត្ត Gia Lai។ នេះជាបុព្វបទសំខាន់ ដើម្បីសហគ្រាសអូស្ត្រាលីមកខេត្ត Gia Lai ធ្វើការវិនិយោគ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ