08/05/2017 10:28 GMT+7 Email Print Like 0

វៀតណាមនិងដាណឺម៉ាកជំរុញខ្លាំងកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម


វៀតណាមនិងដាណឺម៉ាកជំរុញខ្លាំងកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម

នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអភិវឌ្ឍន៍ដាណឺម៉ាក លោកស្រី Ulla Tornas ដែល​កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អះ​អាង​ថា​៖​ រដ្ឋាភិបាលវៀតណាមកំពុងខំប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគ អាជីវកម្មប្រកបដោយងាយស្រួល​ថែម​ទៀត ដើម្បីបណ្ដាសហគ្រាសបរទេសដែលក្នុងនោះមានដាណឺម៉ាកធ្វើសកម្មភាពយូរអង្វែងនៅ​វៀត​ណាម​។ វៀតណាមមានគោលបំណង៖ ដាណឺម៉ាកជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបត្តិការវិនិយោគ​ ពាណិជ្ជកម្មទ្វេភាគី។ នាយករដ្ឋមន្ត្រីក៏មានគោលបំណងថា៖ ដាណឺម៉ាករួមចំណែកជំរុញការចុះហត្ថលេខានិង​អនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU។

រីឯ រដ្ឋមន្ត្រី លោកស្រី  Ulla Tornas មានគោលបំណងថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសរីវៀតណាមនិង EU នឹងបានអនុម័តយ៉ាងឆាប់ៗហើយចូលជាធរមាន តាមនោះបង្កលក្ខណះអោយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ថែមទៀតនិងស្នើអោយភាគីទាំងពីរបើកទូលាយថែមទៀត​កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ