05/05/2017 09:51 GMT+7 Email Print Like 0

វៀតណាមនិងជប៉ុនឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


ទិដ្ឋភាពនៃជំនួបចចាររវាងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan
ជាមួយប្រធានសភាជាន់ទាបជប៉ុន លោក Oshima Tadamori។

នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីពិធីទទួលបដិសញ្ឋារកិច្ចមក ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបចចារជាមួយប្រធានសភាជាន់ទាបជប៉ុន លោក Oshima Tadamori។

នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមចាត់ទុកការបង្កើនទំនាក់ទំ​នងជាមួយ​ជប៉ុនជាអាទិភាពចំបងក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ វៀតណាមមានបំណងបង្កើនកិច្ច​សហប្រតិបត្តិការជាមួយជប៉ុនលើគ្រប់វិស័យ។ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ភាគីទាំងពីរមានបំណងតាមរយៈកាណាល់កាទូតនេះ គប្បីរក្សាជាប្រចាំរាល់ដំណើរទស្សនកិច្ច ជួបប្រាស្រ័យជាន់ខ្ពស់រវាងថ្នាក់​ដឹកនាំនៃស្ថាប័នតាក់តែងច្បាប់របស់ប្រទេសទាំងពីរ។ ភាគីជប៉ុនបានអះអាងថា សភាជាន់ទាបជប៉ុនជានិច្ចកាលគាំទ្រការអនុវត្តរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់ស្តីពីសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ផ្លាស់ប្តូរមតិលើបញ្ហាតំបន់និងអន្តរជាតិ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាព រក្សាសន្តិភាព ស្ថិរភាព​ សេរីភាពនាវាចរណ៍និងអាកាសចរណ៍និងយកច្បាប់ជាធំនៅសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ