22/04/2017 10:38 GMT+7 Email Print Like 0

វៀតណាមនិងបង់ក្លាដែសចែករំលែកបទពិសោធន៍ក្នុងការងារគ្រប់គ្រងនិងរៀបចំសកម្មភាព​អប់រំថ្នាក់បឋមសិក្សា


វៀតណាមនិងបង់ក្លាដែសចែករំលែកបទពិសោធន៍ក្នុងការងារគ្រប់គ្រងនិងរៀបចំសកម្មភាពអប់រំថ្នាក់បឋមសិក្សា

នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការ​វប្បធម៌​ អប់រំ​ យុវជន​ កុមារ​ជំទង់​ និង​កុមារ​នៃ​រដ្ឋសភាវៀ​ត​ណាម​ បាន​មាន​ជំនួប​ធ្វើការ​ជាមួយ​គណៈ​ប្រតិភូ​គណៈកម្មាធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​បង់​​ក្លា​ដែស​ ទទួល​​បន្ទុក​ក្រសួង​អប់រំ​ បឋម​សិក្សា និងមហាជន។​ នៅទីនេះ អនុប្រធាន​​គណៈកម្មាធិ​ការ​វប្បធម៌​​ អប់រំ​ យុវជន​ កុមារជំទង់​ និងកុមារនៃរដ្ឋស​ភាវៀតណាម លោកស្រី ​Hoang Thi Hoa បាន​ឧទ្ទេស​នាម​អំពី​រ​ចនា​ស​ម្ព័ន្ធ​ អង្គការ​ចាត់​តាំង និង​ភារកិច្ច​​របស់​គណៈកម្មាធិ​ការ។ ​លោកស្រី Hoang Thi Hoa បានអះ​​អាង​ថា៖ កា​រអប់រំ​ថ្នាក់​បឋម​​សិក្សា​ដើរតួនាទីដ៏សែន​សំខាន់ និងការវិនិយោគ​សំរាប់វិស័យ​អប់រំប​ឋម​សិក្សា​នេះ​ជាការចាំបាច់។​ ​វៀត​ណាមត្រៀមខ្លួន​ជាស្រេចផ្លាស់ប្តូរបទ​ពិសោធន៍​អំពីកា​រគ្រប់​គ្រង និងរៀបចំ​សកម្មភាព​អ​ប់រំ​ថ្នាក់​​បឋមសិក្សា​ជាមួយបង់​ក្លា​ដែស និងមាន​គោលបំណងថា៖នាពេលខាងមុខ​ ខ្លឹមសារនេះ​នឹងបាន​រដ្ឋសភានៃ​ប្រទេសទាំង​ពីរ​យក​ចិ​ត្ត​ទុកដាក់ និងចែករំលែកជាមួយគ្នា។

រីឯ លោក Md Motahar Hossain សមាជិករដ្ឋសភា និងជា​ប្រធាន​គណៈកម្មាធិការអចិន្ត្រៃយ៍ របស់រដ្ឋ​សភាបង់​ក្លាដែស​ ទទួល​បន្ទុកក្រសួងអប់រំ​បឋមសិ​ក្សា និងមហាជនបានអោយដឹង​ថា៖ គោល​ដៅសំខាន់​នៃដំណើរ​ទស្សន​​​កិច្ចលើក​នេះគឺស្វែង​យល់​អំពីការ​ងារ​របស់​គណៈ​កម្មាធិការ​វប្បធម៌​អប់រំ យុវជន​ កុមារ​ជំទង់ និង​កុមារនៃ​រដ្ឋសភា​វៀតណាម។​ គណៈប្រតិភូ​មានគោល​បំណង​បានទៅ​ទស្សនា​សាលារៀន​មួយចំនួន​នៅខេត្ត​ និង​ទីក្រុង​របស់​វៀត​ណាម​ ជាពិសេស​គឺនៅតំបន់​ព្រៃភ្នំឆ្ងាយ​ដាច់ស្រ​យាល ដើម្បីស្វែ​ងយល់​អំពីបទ​ពិសោធន៍​ក្នុង​ការងារគ្រប់គ្រងនិងរៀបចំអប់រំថ្នាក់បឋមសិក្សា​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ