13/05/2016 09:28 GMT+7 Email Print Like 0

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ


រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបំពេញការងារនៅកម្ពុជា (Image: VNA)

ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា សម្តេច ស ខេង នាថ្ងៃទី ១១​​ ខែឧសភា ឆ្នាំ២០១៦ គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាល វៀតណាមដឹកនាំដោយរដ្ឋមន្ត្រី ឧត្តមេសេនីយ៍ឯក លោក To Lam បានបំពេញការងារនៅ ព្រះរាជាណាចក្រកម្ពុជា។​ នៅការចរចារ ភាគីទាំងពីរបាន
ឯកភាពបន្តអនុវត្តបណ្ដាកិច្ចព្រមព្រៀងនិងផែនការសហប្រតិបត្តិការដែលត្រូវបានចុះហត្ថលេខា នាឆ្នាំ ២០១៦​ ព្រមទាំង ផ្លាស់ប្តូរយោបល់ វាយតំលៃស្ថានភាព បំពេញបន្ថែមខ្លឹមសារសហប្រតិបត្តិការថ្មីសំដៅឆ្លើយ​តបនឹងតម្រូវការសភាពការសន្តិសុខ សណ្តាប់ធ្នាប់នៃប្រទេសទាំងពីរ។ ទ​ន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹង​បទល្មើសគ្រឿង​ញៀន​បទ​​ល្មើសបច្ចេកវិទ្យាខ្ពស់ ហើយផ្លាស់ប្តូរបទពិសោធន៍ក្នុងការបណ្តុះបណ្ដាលមន្ត្រីសំរាប់ក្រសួងមហាផ្ទៃកម្ពុជា ផងដែរ។ តាមរយៈនោះរួមចំណែក ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពមិត្តភាពប្រពៃណីរវាង​វៀត​ណាមនិងកម្ពុជាឲ្យបានខ្លាំងក្លាថែមទៀត។ ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក​ To Lam និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា សម្តេច ស ខេង​បានចុះហត្ថលេខាលើឯកសារបំពេញបន្ថែមផែនការសហប្រតិបត្តិការឆ្នាំ ២០១៦ រវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជា ៕

 តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ