15/09/2015 09:54 GMT+7 Email Print Like 0

វៀតណាមនិងអង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជន


ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh នៅស្ថានទូតវៀតណាម

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអង់គ្លេស នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ ឧបនាយករដ្ឋមន្ត្រី​វៀត​ណាម​ លោក Vu Van Ninh បានអញ្ជើញទៅ​សាកសួរ​សុខទុក្ខកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាម នៅអង់គ្លេស មុនពេលទៅ​បំពេញទស្សនកិច្ចនៅស្វីស។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានវាយតំលៃ​ខ្ពស់​ចំពោះការខំប្រឹងប្រែងរបស់បណ្ដាកម្មាភិបាល បុគ្គលិកស្ដានទូតវៀតណាម​ប្រចាំនៅអង់គ្លេស។ ឧបនាយករដ្ឋមន្ត្រី លោក Vu Van Ninh ក៏បាន​សង្កត់​ធ្ងន់​ថា៖ ព្រឹត្តិការណ៍នានាដែលភាគិវៀតណាមឧទ្ទេសនាមចំពោះដៃគូអង់គ្លេស ​អំពីប្រទេសវៀតណាមមួយមានចំនួនប្រជាជនជាង៩០លាននាក់ បែបបទ​នយោបាយស្ថិរភាព ការប្រើប្រាស់កាន់តែកើនឡើង រដ្ឋាភិបាលប្តេជ្ញារក្សាវិធានការទាំងឡាយ​ ដើម្បីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រង​អតិផរណាប្រកបដោយប្រ​សិទ្ធិភាព ផ្លាស់ប្តូរថ្មីជានិច្ច ធ្វើសមាហរណកម្ម​ជាមួយខឿនសេដ្ឋកិច្ចសកល។ ​នេះ​នឹងជាចំណុចសហប្រតិបត្តិការ វិនិយោគប្រកបដោយប្រសិទ្ធិភាព ជាមួយអង្គភាពអាជីវកម្មអង់គ្លេស នាពេលខាងមុខនេះ ពិសេសគឺក្នុងវិស័យសហប្រតិបត្តិការសាធារណះ-វិនិយោគ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចូលរួម​ទីផ្សារហិរញ្ញវត្ថុ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ