09/09/2016 09:53 GMT+7 Email Print Like 0

វៀតណាមនិង New Zealand អនុវត្តទំនាក់ទំនងដៃគូលើគ្រប់វិស័យ


វៀតណាមនិង New Zealand អនុវត្តទំនាក់ទំនងដៃគូលើគ្រប់វិស័យ

នៅខាងក្រៅសន្និសីទកំពូលអាស៊ានលើកទី២៨-២៩ និងសន្និសីទ​ជាន់ខ្ពស់ទាក់ទិននានា នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានជំនួប​សន្ទនា​ជាមួយនាយករដ្ឋមន្ត្រី New Zealand លោក John Key ។ នោទីនេះ​នាយករដ្ឋមន្ត្រី​ លោក​ Nguyen​ Xuan Phuc បានស្នើអោយភាគីទាំងពីរត្រូវ​ពង្រីកយន្តការសហប្រតិបត្តិការដែលមានស្រាប់កសាងផែនការអនុវត្តទំនាក់ទំនងដៃគួលើគ្រប់វិស័យក្នុងរយៈពេល៣-៥ឆ្នាំខាងមុខនេះ ជាពិសេស​គឺក្នុងវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ រីឯ នាយករដ្ឋមន្ត្រី New Zealandលោក ​John Key បានអះអាងថា៖ភាគី New Zealand នឹងស​ហប្រតិបត្តិការ​លើច្រើន​វិស័យជាមួយវៀតណាម ពិសេសគឺវិស័យពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ និង​វិនិយោគ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ