05/02/2016 08:32 GMT+7 Email Print Like 0

វៀតណាមនិង New Zealand ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ


វៀតណាមនិង New Zealand ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅ និងចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រអាស៊ី-ប៉ាស៊ីហ្វីក (TPP) នៅ New Zealand របស់រដ្ឋមន្ត្រី លោក Vu Huy Hoang ក្រសួងឧស្សាហ ពាណិជ្ជកម្ម​វៀតណាម បាន​រួមសហការ ជាមួយស្ថានទូតវៀតណាមប្រចាំនៅ New Zealand និងក្រុមប្រឹក្សាអាជីវកម្ម​អាស៊ាន- New Zealand រៀបចំវេទិកាស​ហប្រតិបត្តិការ​ឧស្សាហកម្ម ពាណិជ្ជ​កម្មវៀតណាម- New Zealand នាថ្ងៃទី៣ ខែកុម្ភះ។ នេះគឺ​ជាឱកាស​ ដើម្បីប្រទេសទាំង​ពីរបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ក្នុងវិស័យ​ពាណិជ្ជកម្ម និង​ផ្លាស់ប្តូ​រ​បទ​ពិ​សោធន៍អាជីវកម្ម​នៅវៀតណា។ ថ្លែងមតិនៅទីនេះ លោក Vu Huy Hoang បាន​សង្កត់​ធ្ងន់​ទៅលើ​ឱកាស​វិនិយោគ និង​អាជីវកម្ម​បើកទូលាយ ដែល TPP នាំមកអោយវៀតណាម និង New Zealand។​

​បញ្ចប់វេទិកា នាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងឧស្សាហ ពាណិជ្ជកម្ម​វៀតណាម បានចុះហត្ថលេខា លើកិច្ច​សហប្រតិ​បត្តិ​ការ និងអនុស្សារណះជាមួយ​ដៃគូ New Zealand នានា ឯកសារ​សហប្រតិបត្តិ​ការ ជាមួយ​អង្គភាព​អាជីវកម្ម និង​ពាណិជ្ជកម្ម New Zealand …ជាដើម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ