15/03/2017 09:56 GMT+7 Email Print Like 0

វៀតណាមនិង CLMV ផ្លាស់ប្តូរបទពិសោធន៍ឃ្លាំមើល គ្រប់គ្រងថវិការដ្ឋនិងវិនិយោគសាធារណៈ


វៀតណាមនិង CLMV ផ្លាស់ប្តូរបទពិសោធន៍ឃ្លាំមើល គ្រប់គ្រងថវិការដ្ឋនិងវិនិយោគសាធារណៈ
 

នា​​ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ សន្និសីទសហប្រតិបត្តិការលើកទី៧រវាង​រដ្ឋសភានៃ​ប្រទេសចំនួន៤ជាសមាជិកក្រុមសហប្រតិបត្តិការអនុតំបនទន្លេមេគង្គ​(CLMV) រួមមាន៖កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានប្រារព្វឡើងនៅ​ទីក្រុងភ្នំពេញ (កម្ពុជា) ដោយប្រធាបទ៖​បទពិសោធន៍ឃ្លាំមើលគ្រប់គ្រងថវិការដ្ឋ​និងវិនិយោគ​សាធារណៈ​។

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាកម្ពុជា សម្ដេច​ហេងសំរិនបានសង្កត់ធ្ងន់ថា៖ សន្និសីទជាឱកាសមួយដើម្បីរដ្ឋសភានៃប្រទេសទាំងបួន ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាក្នុងសកម្មភាពជំនាញ ជាពិសេសគឺក្នុងការ​ងារគ្រប់គ្រង ឃ្លាំមើលហិរញ្ញវត្ថុនិងថវិការដ្ឋ។ សន្និសីទក៏ជាឱកាសពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី​ និង​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបួន CLMV រួមចំណែកថែរក្សាសន្តិសុខនិងស្ថិរភាពនៅប្រទេសនីមួយៗ លើតំបន់ ​និងពិភពលោកផងដែរ។

បន្ទាប់ពីពិធីបើក គណៈប្រតិភូវៀតណាមដឹកនាំដោយប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ-ថវិការដ្ឋរបស់រដ្ឋ​សភា​ លោក​ Nguyen Duc Hai បាន​អញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សាដើមដំបូងដោយប្រធានបទ៖ លើកកំពស់តួនាទីឃ្លាំមើលរបស់រដ្ឋសភាចំពោះការវិនិយោគសាធារណះ។ 

តាមរបៀបវារះ ក្នុងរយៈពេលពីរថ្ងៃសន្និសីទប្រព្រឹត្តទៅនេះ ក្រៅពី​កិច្ចប្រជុំ​ពិភាក្សាពោលខាងលើនៅមានកិច្ចប្រជុំពិភាក្សាចំនួន៣ទៀតគឺ៖ គ្រប់គ្រងល្អ​ជាកូនសោសំរាប់ការងារគ្រប់គ្រងថវិកា និងវិនិយោគ​សាធារណៈ ចែក​រំលែក​បទពិសោធន៍និងមេរៀនពីតួនាទីរបស់សវនាកម្មរដ្ឋ វាយតំលៃលទ្ធផលសិក្ខាសាលាលើកទី៦នៅ​ទី​ក្រុង​ Da Nang ( វៀតណាម) និងបង្កើតផែន​ការសហប្រតិបត្តិការក្នុងអនាគត។

សន្និសីទលើកនេះ​បិទបញ្ចប់នាថ្ងៃទី១៤មិនា៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ