16/09/2015 08:45 GMT+7 Email Print Like 0

វៀតណាមនិង ADB បង្កើនទំនាក់ទំនងដើម្បីគោលដៅអភិវឌ្ឍន៍រួម


វៀតណាមនិង ADB បង្កើនទំនាក់ទំនងដើម្បីគោលដៅអភិវឌ្ឍន៍រួម

ទេសាភិបាល​ធនាគារជាតិ​វៀត​ណាម លោក Nguyen Van Binh បាន​ជួប​សន្ទនា​លោក Eric Sidgwick នាយក​ធនាគារ​អភិវឌ្ឍន៍​ទ្វីប​អាស៊ី (ADB) ប្រ​ចាំ​នៅវៀត​ណាម នាថ្ងៃទី​១៤ខែកញ្ញាឆ្នាំ​២០១៥ នៅទី​ក្រុង​ហា​ណូយ។ នៅ​ទី​នេះ លោក Eric​ Sidgwick បាន​វាយ​តំខ្ពស់ និង​គាំទ្រ​រាល់​គោល​នយោ​បាយ របស់​រដ្ឋាភិបាល និង​ធនា​គារ​ជាតិ​ រយៈ​ពេល​កន្លង​ទៅ ក្នុង​ការ​ងារ​ស្ថិរ​ភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច ជំរុញ​កំណើន​និង​កាត់​បន្ថយ​ហានីភ័យ ពី​វិបត្តិ​សេដ្ឋ​កិច្ច​សកល។ លោក Eric Sidgwick ក៏បាន​សន្យារួម​សហការ​ជាមួយ​ធនាគារ​ជាតិ និង​រដ្ឋា​ភិបាល​វៀត​ណាម​ ដើម្បី​អភិវឌ្ឍន៍​ថែម​ទៀត​ឧត្តម​ភាព​របស់ ADB ដូចជា៖ ផ្តល់​គំរោង​ការណ៍ ពិ​គ្រោះ​យោបល់​គោល​នយោ​បាយ និង​ជួយឧបត្ថម្ភ​បច្ចេកទេស។ ទេសាភិបាលធនាគារ​ជាតិ​វៀត​ណាម​ លោក Nguyen Van Binh បាន​អះអាង​ថា៖ រដ្ឋាភិបាលវៀត​ណាម និង​ធនាគារ​ជាតិ​ជានិច្ច​កាល​គោរព និង​អភិវឌ្ឍន៍​ទំនាក់​ទំនង​លើ​គ្រប់​វិស័យ​រវាង​វៀត​ណាម និង ADB ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ