13/01/2016 09:48 GMT+7 Email Print Like 0

វៀតណាមនិងឥណ្ឌូនេស៊ីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ


ឯកអគ្គរដ្ឋទូត Hoang Anh Tuan ជាមួយអនុប្រធានាធិបតី​ឥណ្ឌូនេស៊ី Jusuff Kalla (រូបថតៈ vietnam+)

នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក​ Hoang Anh Tuan បាន​អញ្ជើញ​ជួបសម្តែងការគួរសមអនុប្រធានាធិបតី ឥណ្ឌូនេស៊ី លោក Jusuff Kalla ក្នុង​ឱកាស​ចាប់​ផ្តើម​បេសក​កម្ម​ការ​ទូត​នៅឥណ្ឌូ​នេស៊ី។ នៅក្នុង​ជំនួបនេះ លោក Hoang Anh Tuan បាន​សម្តែងនូវបំណងប្រាថ្នា និង​ការ​ប្តេជ្ញា​របស់​រដ្ឋ​និងប្រជាជនវៀតណាម នឹងខិតខំរឹតបន្តឹងទំនាក់ទំនងប្រពៃណី យ៉ាងល្អប្រសើរ​ជាមួយ​ឥណ្ឌូនេស៊ី​ដោយ​ឥត​ឈប់​ឈរ។ រួមជាមួយគ្នានោះ ឯក​អគ្គរដ្ឋទូតវៀត​ណាម បានអះអាង​ថា ភារកិច្ច​ស្នូល​របស់​ខ្លួន​ក្នុង​អាណត្តិ​នេះ​គឺ បំ​ពេញល្អ​នូវតួនាទី​ជាស្ពានផ្សាភ្ជាប់​ពាណិជ្ជកម្ម វប្បធម៌ និង​រួមចំណែកយ៉ាងសកម្មសម្រាប់ការ​អភិវឌ្ឍ​នៃ​ប្រទេស​​ទាំង​ពីរ។

រី​ឯខ្លួនវិញ អនុប្រធានាធិបតី Jusuff Kalla បានជឿជាក់​ថា ឯក​អគ្គរដ្ឋទូត នឹង​ជាស្ពាន​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​មិត្តភាព​ប្រពៃណី និងដៃគូយុទ្ធ​សាស្ត្ររវាងប្រទេសទាំងពីរវៀតណាម និងឥណ្ឌូនេស៊ី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ