17/02/2016 09:55 GMT+7 Email Print Like 0

វៀតណាមនិងឥណ្ឌូនេស៊ីអះអាងនូវសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍


វៀតណាមនិងឥណ្ឌូនេស៊ីអះអាងនូវសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត

ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ពិសេស អាស៊ាន-អាមេរិកនៅរដ្ឋ California(អាមេរិក) ក្នុងថ្ងៃទី១៥និងទី១៦ខែកុម្ភះ ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Tan Dung បានមាន​ជំនួប​សន្ទនា​ទ្វេភាគី​ជាមួយ​ប្រធានា​ធិបតីឥណ្ឌូនេស៊ី​​ លោក Joko Widodo។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បាន​ឯកភាព​បន្តរក្សាដំណើរ​ទស្សន​កិច្ច និង​ជំនួបសន្ទនាជាន់​ខ្ពស់។  ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានជូន​ដំណឹង​អំពីផែន​ការ​ទៅបំ​ពេញ​ទស្សន​កិច្ច​នៅវៀ​ត​ណាម នាពេល​ខាងមុខ​នេះ។ ថ្នាក់ដឹកនាំទាំង​ពីររូបនេះ ក៏បានឯ​ក​ភាព​អំពី​ការបង្កើន​កិច្ច​សហប្រ​តិបត្តិការសេដ្ឋកិច្ច វិនិយោគ រួមសហការយ៉ាងស្អិតរមួត ជាមួយគ្នាក្នុងពេលដោះ​ស្រាយ​បញ្ហានា​នាទាក់​ទិន​ដល់អ្នកនេសាទ និងនាវានេសាទរបស់វៀតណាម។

​ស្ដីអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ ប្រទេសទាំងពីរបានឯក​ភាព​ជំរុញ​ខ្លាំង​ការ​ចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​យាម​ល្បាត​ទ្វេភាគី រួមសហ​ការប្រឆាំងភេរវកម្មក្នុងតំបន់ បង្កើតខ្សែរទូរស័ព្ទ Hotline រវាង​កង​ទ័ពជើង​ទឹក​នៃ​ប្រទេសទាំង​ពីរ និងយន្តការសន្ទនាគោល​នយោបាយ ដើម្បីរួមចំណែករក្សាសន្តិ​ភាព សន្តិសុខ និងស្ថិរភាព​ក្នុង​តំបន់​។ ទន្ទឹម​នឹង​នោះ ថ្នាក់​ដឹក​នាំទាំងពីរ​រូបនេះក៏​បានពិភាក្សា​អំពី​បញ្ហា​អន្តរជាតិ​និង​តំបន់​ដែល​បាន​ភាគី​ទាំង​ពីរ​យក​ចិត្តទុក​ដាក់​ដូចគ្នា។

​ភាគីទាំងពីរបានឯកភាពជំរុញចំណងសាមគ្គីភាព និងរក្សាតួនាទីជាមជ្ឈ​មណ្ឌលរបស់​អាស៊ាន​ក្នុងបញ្ហាធំៗ ដែល​ទាក់​ទិន​ដល់​សន្តិសុខ ផលប្រយោជន៍​បស់ប្រទេស​និមួយៗ​និងតំបន់។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ក៏បានអះអាងជាថ្មីម្តង​ទៀត សារ​សំខាន់​នៃការ​ធានា​សន្តិភាព​ ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាព​ នាវាចរណ៍ និងអាកាសចរណ៍​នៅសមុទ្រ​ខាង​កើត អនុវត្ត​សេចក្ដី​ថ្លែង​ការណ៍​រួម​ អំពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងចុះហត្ថ​លេខា​លើ​ក្រមប្រតិបត្តិ​នៅសមុទ្រ​ខាង​កើត (COC)​យ៉ាងឆាប់ៗ ក៏ដូចជាការដោះស្រាយជំ​លោះនៅលើ សមុទ្រតាមច្បាប់អន្តរជាតិ ដែល​ក្នុង​នោះមា​នអនុសញ្ញា អង្គការ​សហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រឆ្នាំ​១៩៨២៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ