29/07/2016 09:39 GMT+7 Email Print Like 0

វៀតណាមនិងឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសមុទ្រនិងរបរនេសាទ


អនុរដ្ឋមន្រ្តីលោក Vu Van Tam និងរដ្ឋមន្រ្តីក្រសួងនាវាចរណ៍និងរបរនេសាទឥណ្ឌូនេស៊ី​ចុះហត្ថលេខា​លើឯកសារ​សហប្រតិបតិ្តការ (រូបថត៖fistenet.gov.vn)

ក្នុងឱកាស​អញ្ជើញ​ចូលរួមសន្និសីទ​រដ្ឋមន្រ្តី ស្ដីអំពី “ពិនិត្យប្រភព​ដើម​នៃផលិតផល​ជល​ផល” និង​សន្និសីទ​ជល​ផល​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក នាថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ២០១៦អនុរដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​វៀត​ណាម លោក Vu​ Van Tam បានជួបចរចារ ជាមួយរដ្ឋមន្រ្តីក្រសួងនាវាចរណ៍ និងរបរ​នេសាទ​ឥណ្ឌូ​នេស៊ី​លោក​​ស្រី Susi Pudjiastuti។ នៅទីនេះ ភាគីទាំងពីរ​បានឯកភាពថា នឹងស្នើរយ៉ាង​ឆាប់ៗ​ឲ្យរដ្ឋាភិបាល​នៃប្រទេស​ទាំងពីរ ពន្យាពេលបន្ថែម៥ឆ្នាំទៀត ចំពោះអនុស្សៈ​រណយោគ​យល់ ស្ដីអំពី​កិច្ច​សហប្រតិបតិ្តការ​នាវាចរណ៍​និង​របរ នេសាទរវាង​ប្រទេសទាំង​ពីរ ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០​។ រដ្ឋមន្រ្តីលោកស្រី Susi Pudjiastuti បានលើកទឹកចិត្តវៀត​ណាម វិនិយោគទៅក្នុង​វិស័យ​ចិញ្ចឹម​និងកែ​ច្នៃជល​ផល​នៅឥណ្ឌូនេ​ស៊ី ព្រមទាំង​ស្នើរ​ឲ្យ រៀបចំជំនួប​ប្រាស្រ័យ​រវាង​ស្ថាប័ន​គ្រប់​គ្រង​និង​សហគ្រាស​ជល​ផល​នៃប្រទេស​ ទាំង​ពីរនា​ខែកញ្ញាខាង​មុខ​នៅឥណ្ឌូនេ​ស៊ី សំដៅស្វែងរកដៃគូនិង​ឱកាសសហប្រតិបតិ្តការ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ