15/10/2017 07:21 GMT+7 Email Print Like 0

វៀតណាមនិងឥណ្ឌូនេស៊ីចុះហត្ថលេខាលើសេចក្តីប្រកាសទស្សនវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ

នៅរដ្ឋធានី Jakarta នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Ngo Xuan Lich បានអញ្ជើញជួបចរចារជាមួយគណៈប្រតិភូយោធានជាន់ខ្ពស់​ឥណ្ឌូនេស៊ី ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារ ជាតិឥណ្ឌូនេស៊ី លោក Ryamizard Ryacudu ។

វៀតណាមនិងឥណ្ឌូនេស៊ីចុះហត្ថលេខាលើសេចក្តីប្រកាសទស្សនវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ២០១៧-២០២២។ ភាគីទាំងពីរបានឯកភាពបន្តផ្តោតការ យកចិត្តទុកដាក់លើបណ្តាសកម្មភាពដូចជា ៖ ផ្លាស់​ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើតយន្តការជួបសន្ទនាគោលនយោបាយការពារជាតិ និងជម្រុញកិច្ច​សហប្រតិបត្តិការឧស្សាហកម្មការពារជាតិជាដើម។ ភាគីទាំងពីរក៏បានឯកភាពបន្តការពិគ្រោះយោបល់ជួយគ្នាទៅវិញទៅមកលើបណ្តាវេទិកាពហុភាគី។

បន្ទាប់ពីពិធីចរចារមក ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសទស្សនវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការ​​ការពារជាតិ ដំណាក់កាល២០១៧-២០២២ រវាងក្រសួងការពារប្រទេសវៀតណាមជាមួយក្រសួងការពារជាតិឥណ្ឌូនេស៊ី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ