22/05/2017 10:33 GMT+7 Email Print Like 0

វៀតណាមនិងឥណ្ឌូណេស៊ីខំប្រឹងប្រែងទទួលបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លាអាមេរិក


វៀតណាមនិងឥណ្ឌូណេស៊ីខំប្រឹងប្រែងទទួលបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ដល់ ១០ ពាន់លានដុល្លាអាមេរិក

នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងហាណួយ ប្រធានរដ្ឋ​វៀត​ណាម លោក Tran Dai Quang បានទទួល​ជួបសន្ទនា ជាមួយរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី លោក Enggartiasto Lukita។ ភាគីទាំង​ពីរបាន​​ឯកភាពរៀបចំ​យ៉ាងសកម្មកិច្ចប្រជុំលើកទី ៧ គណៈកម្មាធិការ​ចម្រុះស្តីអំពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​វិទ្យា សាស្ត្រនិង​បច្ចេកវិទ្យាដើម្បី​ជំរុញកិច្ច​សហប្រតិបត្តិការ​ ហើយនាំតំលៃប្រាក់ ពាណិជ្ជកម្ម​ទ្វេភាគី​ឡើង​ ១០ ពាន់លាន​ដុល្លាអាមេរិក​នាឆ្នាំ ២០១៨។ ប្រធានរដ្ឋ វៀតណាម​ក៏បានស្នើឲ្យឥណ្ឌូណេស៊ី​មិន​បំផ្លាញ​ចោល​បណ្ដានាវានេសាទ របស់ វៀតណាមដែលកំពុង​ត្រូវបាន​ចាប់​ខលួន​​ជា​បណ្តោះអាសន្ន ហើយចាត់ទុកថា៖ ភាគីទាំង​ពីរ​គប្បីដោះស្រាយ​បញ្ហានេះ​ដោយឈរលើស្មារតី​មនុស្សធម៌ ឲ្យសមស្រប​នឹងទំនាក់​ទំនង​ដៃគូយុទ្ធ​សាស្ត្រ និងជាប្រទេសជាសមាជិកក្នុងអាស៊ាន។ រីឯខ្លួនវិញ Enggartiasto Lukita បានអះអាងថា៖ ឥណ្ឌូណេ​ស៊ីនឹងដោះស្រាយបញ្ហា ពោលខាងកើតាមស្មារតីមនុស្សធម៌ ហើយវាយតំលៃខ្ពស់តួនាទីរបស់វៀតណាម ក្នុងកា​ររៀបចំ​សន្និសទី APEC និងសន្និសីទទាក់ទិននានា៕ 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ