26/03/2015 11:30 GMT+7 Email Print Like 0

វៀតណាមនិងឥណ្ឌាស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបតិ្តការទេសចរណ៍

ក្នុងកម្មវិធីពន្លឿនទេសចរណ៍វៀតណាម ដែលបានរៀបចំឡើងនៅ​ឥណ្ឌានាថ្ងៃទី២៤​ខែមិនា​ឆ្នាំ២០១៥ អគ្គ​នាយក​ដ្ឋានទេសចរណ៍វៀតណាម បាន​ឧទ្ទេស​នាម​ជាមួយក្រុមហ៊ុននានា នៃប្រទេស​សាម៉ី​អំពី​ការ​អភិវឌ្ឍន៍​នៃ​ផ្នែក​ឧស្សាហកម្ម​ទេសចរណ៍វៀតណាម រាល់លក្ខណៈវប្បធម៌ដ៏​វិសេសវិសាល រម្មណីយដ្ឋាន​និងទីកន្លែង​ទេស​ចរណ៍​ដ៏ល្បីឈ្មោះ​របស់​វៀតណាម ព្រមទាំង​ផ្សព្វផ្សាយ​អំពីកម្ម​វិធី​ទេសចរណ៍​គួរឲ្យទាក់​ទាញ​។ ប្រធាន​អគ្គនាយ​កដ្ឋាន​ទេសចរណ៍​វៀតណាម លោក​ Nguyen Van Tuan បានឲ្យដឹងថា នាពេលខាងមុខ​ក្រុម​ហ៊ុន​អាកាស​ចរណ៍ជាតិវៀត​ណាម (Vietnam Airlines) គ្រោងបើក​ផ្លូវហោះហើរ​ត្រង់ទៅកាន់​ឥណ្ឌា បង្កើត​ឱកាស​ជំរុញ​កិច្ច​សហប្រតិបតិ្តការ ក្នុងវិស័យទេសចរណ៍។


ប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមលោក Nguyen Van Tuan ថ្លែងមតិនៅកម្មវិធីនេះ (រូបថត៖TTXVN)

ចូលរួមកម្មវិធីនេះ ប្រធានអគ្គនាយកដ្ឋានទេសចរណ៍ឥណ្ឌាលោក Suman Bila ក៏​បាន​ចាត់​ទុក​ថា ចំណុច​ស្នូល​​ដើម្បីជំរុញ​កិច្ចសហ​ប្រតិបតិ្តការ រវាង​ប្រទេស​ទាំង​២នាបច្ចុប្បន្ន គឺ​ការ​បើក​ផ្លូវ​ហោះហើ​រ​ត្រង់​។ តាម​លោក​ថា​កិច្ចព្រម​ព្រៀង​រវាង ឥណ្ឌាជាមួយ​ក្រសួងគមនា​គមន៍ និងដឹកជញ្ជូនវៀតណាម​នាពេលថ្មីៗ​នេះ នឹង​ជា​ក្របខ័ណ្ឌគតិយុត្តដ៏​សំខាន់ ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់​ប្រទេស​ទាំង២ អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​តភ្ជាប់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ