14/01/2015 14:45 GMT+7 Email Print Like 0

វៀតណាមនិងឥណ្ឌានឹងសហប្រតិបតិ្តការឲ្យអស់ពីសក្ដានុភាព

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់លើកទី៧ស្ដីពីការពន្លឿនការវិនិយោគទូទាំងពិភពលោក ចាប់ពីថ្ងៃទី១១ដល់ទី១៣ ខែមករា ឆ្នាំ២០១៥ នៅរដ្ឋ Gujarat របស់ឥណ្ឌា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Ton Sinh Thanh បានចូលរួមសិក្ខាសាលាដោយប្រធានបទ “ធ្វើអាជីវកម្មជាមួយវៀតណាម” ដែលបានរៀបចំឡើងនៅទីក្រុង Vadodara ដោយសមាគមនាំចូលនាំចេញរដ្ឋGujarat (EXIM Club) ។ នៅទីនេះ ឯកអគ្គរដ្ឋទូត Ton Sinh Thanh បាន​ជូន​​ដំណឹងជាមួយតំណាងរាល់ព័ត៏មានដ៏ថ្មីបំផុត ស្ដីអំពីស្ថានភាពសហប្រតិបតិ្តការរវាងវៀតណាមនិងឥណ្ឌា ព្រម​ទាំង​នាំចេញបណ្ដាវិស័យ ដែលប្រទេសទាំង២មានសក្ដានុភាពសហប្រតិបតិ្តការ ជាពិសេសគឺវិស័យកាត់ដេ ឱសថ អែ​ឡិច​ត្រូនិច កសិផលជាដើម។លោក Ton Sinh Thanh បានសង្កត់ធ្ងន់ថា តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី​នឹងកើន​ឡើង​​ច្រើនថែម​ទៀត បើប្រសិនជាអង្គភាពអាជីវកម្មនៃភាគីទាំង២ឆ្លៀតប្រើប្រាស់បានរាល់អាទិភាពដែលកិច្ច​ព្រម​ព្រៀង​​ពាណិជ្ជ​កម្មសេរីអាស៊ាន-ឥណ្ឌានាំមកឲ្យ ក៏ដូចជាប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវខ្ទង់ឥណទានដែលរដ្ឋា​ភិបាល​ឥណ្ឌាលៃទុកសំរាប់វៀតណាម។


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Ton Sinh Thanh ថ្លែងមតិនៅសិក្ខាសាលានេះ

ប្រធាន EXIM Club លោក Amitabh Nagori បានឲ្យដឹងថា EXIM Club និងសភាពាណិជ្ជកម្ម សម្ព័ន្ធបណ្ដាផ្នែកឧស្សា​ហក​​ម្ម​ទីក្រុង Vadodara នឹងរៀបចំក្រុមតំណាងអង្គភាពអាជីវកម្ម មកចូលរួមផ្សារណាត់ Vietnam Expo នាខែ​មេសា​ខាង​មុខនេះនៅរដ្ឋធានីហាណូយ សំដៅស្វែងយល់ទីផ្សារនិងឱកាសសហប្រតិបតិ្តការជាមួយវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ