26/10/2017 10:37 GMT+7 Email Print Like 0

វៀតណាមនិងឥណ្ឌាជួបពិគ្រោះយោបល់នយោបាយលើកទី​៩និង​ជួប​សន្ទនា​យុទ្ធសាស្ត្រ​លើក​ទី៦​

នាថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ អ​នុរដ្ឋមន្ត្រីក្រសួងការបរទេសវៀ​ត​ណាម លោក Nguyen Quoc Dung និង​អនុរដ្ឋមន្ត្រី​ក្រសួងការ​បរទេសឥណ្ឌា Preeti Saran បានអញ្ជើញ​ជាសហអធិបតី ជំនួប​ពិគ្រោះ​យោបល់​នយោបាយ​លើកទី​៩ និង​ជំនួប​សន្ទនាយុទ្ធសាស្ត្រ​លើក​ទី៦ រវាងវៀត​ណាម​ជាមួយ​ឥណ្ឌា។​ 


 ទិដ្ឋភាពនៃជំនួបពិគ្រោះយោបល់

នៅក្នុងកិច្ចប្រជុំ ភាគី​ទាំង​ពីរបានពិភាក្សា លើវិធានការជម្រុញ​កិច្ចសហប្រតិបត្តិការ លើបណ្តា​វិស័យ សំខាន់ៗ​។ តាម​នោះ ឯកភាពនាំ​តម្លៃប្រាក់ពាណិជ្ជ​កម្មទ្វេភាគី​ឡើងដល់​១៥​ពាន់ លានដុល្លាអាមេរិកនាឆ្នាំ២០​២០។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឥ​ណ្ឌាបានអះអាង​ថា នឹងបន្តជួ​យ​វៀត​ណាម​លើកកំពស់​សមត្ថភាព​ការពារ​ជាតិ ផ្ទេប្តូ​រប​ច្ចេក​វិទ្យា​យោ​ធា រួម​ទាំង​ស្នើឲ្យភាគីទាំងពីរបង្កើន កិច្ច​សហប្រតិបត្តិការសន្តិសុខប​ណ្តាញ​អ៊ិន ធឺណិត សន្តិសុខ​សមុទ្រ ​ប្រឆំាងភេរវកម្មនិងបទល្មើ​សឆ្លងដែនជាដើម។ ស្តីពីបញ្ហាក្នុងតំបន់ និងអ​ន្តរជាតិ ភាគីទាំងពីរ​បាន​ឯកភាព​រឹត បន្តឹងកិច្ចសហប្រតិបត្តិការជា​មួយគ្នានិង ជាមួយប្រទេសនានាក្នុងតំប​ន់ សំដៅ​ពង្រីកឱកាស បន្ធូរស្រាល​ការសាក​ល្បង ធា​នា​បរិយាកាសសន្តិសុខយុ​ទ្ធសាស្ត្រជា​ដើម។ ភាគីទាំងពីរបានគូ​សបញ្ជាក់​ថា ប្រទេស​ ទាំងអស់ក្នុងតំបន់ គប្បីលើក​កំពស់គោលការណ៍ដោះស្រាយជម្លោះដោ​យស​ន្តិវិធី ឈរលើ​ច្បាប់​អន្តរជាតិ​។
 
ក្នុងថ្ងៃដដែល ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការ​បរទេសវៀត​ណាម លោក Pham Binh Minh បានអញ្ជើញ​ទទួល​ជួប​ជាមួយ​អនុរដ្ឋមន្ត្រីការបរទេស​ឥណ្ឌា Preeti Saran ផងដែរ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ