15/01/2016 09:38 GMT+7 Email Print Like 0

វៀតណាមនិងអាមេរិកមានយថាទស្សន៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ​សេដ្ឋកិច្ចនិងអប់រំ


ឯកអគ្គរដ្ឋទូតអាមេរិកលោក Ted Osius ថ្លែងមតិនៅសិក្ខាសាលា

សិក្ខាសាលាស្តីពី “ទំនាក់ទំនង​វៀតណាម អាមេរិករយៈពេល​២០​ឆ្នាំ៖ យថាទស្សន៍​សហប្រតិបត្តិការ​សេដ្ឋកិច្ច អប់រំ​និង​បន្ទាប់​មក​ គឺកិច្ចព្រមព្រៀង TPP” បានប្រព្រឹត្តទៅ នាថ្ងៃទី១៤ ខែ​មករា ឆ្នាំ២០១៦​ នៅទីក្រុង​ហូជីមិញ។ ថ្លែង​មតិ​បើក​សិក្ខា​សាលា​លោក Le Quang Long នាយក​រងមន្ទីរ​កិច្ចការ​បរទេស​ទីក្រុង ហូជីមិញបាន​ឲ្យដឹង​ថា ទំនាក់​ទំនង​ដៃគូ​លើគ្រប់​វិស័យ​វៀត​ណាម អាមេរិក ជាពិសេសកិច្ចសហប្រតិបត្តិការ លើវិស័យ​ពាណិជ្ជកម្ម វិនិយោគ​និង​អប់រំ កំពុង ខិត​មក​ជិត​នឹង​ឱកាសដ៏​ធំធេង នៅពេលបញ្ចប់កិច្ចព្រមព្រៀងដៃ​គូពាណិជ្ជ កម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​ (TPP) និងការបង្កើតសាក​លវិទ្យាល័យ Fullbright វៀតណាម នៅទីក្រុងហូជីមិញនាពេល​ខាង​មុខ។ នោះជា​កម្លាំង​ចលករ​សម្រាប់ នាំទំនាក់ទំនងដៃគូលើគ្រប់​វិស័យវៀត​ណាម អាមេរិកមានការអភិវឌ្ឍកាន់​តែ ស៊ីជម្រៅ​និង​ជាក់​ស្តែង​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។

​អញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម​ លោក Ted Osius បានសង្ឃឹម​ថា ដោយ​គ្រឹះស្ថាន​នៃទំនាក់​ទំនង២០​ឆ្នាំ រួម​ជាមួយ​ការចាប់បដិសន្ធិ​របស់​កិច្ច​ព្រមព្រៀង TPP នឹងរួម​ចំណែក​ពង្រឹង​និង ពង្រីក​ទំនាក់​ទំនងរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច​និងអប់រំ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ