06/01/2016 09:12 GMT+7 Email Print Like 0

វៀតណាមនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការសហជីព


វៀតណាមនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការសហជីព

នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈប្រតិភូសហព័ន្ធ​ពលករ​វៀតណាម ដឹកនាំ​ដោយ​លោក Dang​ Ngoc Tung បានជួបសន្ទនាជាមួយគ​ណៈប្រតិភូ ក្រុមប្រឹក្សាសហជីពអ៊ូស្ត្រាលី ដឹកនាំ​ដោយ​លោក​ស្រី Ged Kearney ជា​ប្រធាន​ក្រុមប្រឹក្សា។ នៅទីនេះ លោក Dang Ngoc Tung បានចែករំឡែកអំពីព័ត៍មាន​ស្ដីអំពី​​សកម្មភាព​ របស់សហជីពវៀតណាម និងភារកិច្ចស្នូលនៃមហាសន្និបាតលើក​ទី១១ របស់​សហជីព​វៀតណាម។ ទន្ទឹម​នឹង​នោះ លោកក៏បានវាយតំលៃ និងមាន​គោល​បំណង​ថា​ដំណើរ​ទស្សន​កិច្ច​លើក​នេះ​នឹង​​រួម​ចំណែក​បង្កើន​បន្ថែម​ចំណង​សាមគ្គីភាព ទំនាក់ទំនងសហប្រតិបត្តិការរវាងចលនាពលករ និង​សហជីពរ​វាង​​ប្រទេស​ទាំង​ពីរ។

​រីឯខ្លួនវិញដោយមាន មោទនភាពចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ​ រវាងសហជីពនៃប្រទេសទាំងពីរ ក្នុង​រយៈ​​ពេល​​កន្ល​ងទៅ លោកស្រី Ged Kearney មានគោលបំណងថា៖ នាពេលខាង​មុខ​នេះ ភាគី​ទាំង​ពីរ​នឹង​បន្ត​ពង្រឹង​​និង​ពង្រីក​​ទំនាក់ទំនង​ដ៏ល្អប្រសើរនេះ​តទៅទៀត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ