06/11/2015 09:46 GMT+7 Email Print Like 0

វៀតណាមនិងអ៊ីស្លង់ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថាមពលស្អាត


វៀតណាមនិងអ៊ីស្លង់ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថាមពលស្អាត (VNP)

អនាគត​នៃថាមពលស្អាតជាប្រធានបទ នៃសិក្ខាសាលាដោយស្ថាប័ន​ពន្លឿន​វិនិយោគ​ពាណិជ្ជកម្ម​សាធារណៈ​រដ្ឋអ៊ីស្លង់​និង​សភាពាណិជ្ជកម្មនិង​ឧស្សាហកម្មវៀត​ណាម (VCCI) សហការរៀបចំ​នាថ្ងៃទី​៥ខែ​វិច្ឆិកា​នៅ​ក្រុង​ហា​ណូយ​។ ថ្លែងមតិនៅសិក្ខាសាលានេះប្រធានាធិបតី​អ៊ីស្លង់ Olafur Grimsson បានចាត់ទុកថា​ការអភិវឌ្ឍន៍​ថាមពល​បាននាំមក​ផលប្រយោជន៍​ជាច្រើន សំរាប់វៀតណាមក្នុងដំណើរ​ការផ្លាស់​ប្តូរ​ថាមពល។ ហេតុនេះ​ហើយ​វៀតណាម​និង​អ៊ីស្លង់​ត្រូវបង្កើន​កិច្ចសហប្រតិ​បត្តិការក្នុងវិស័យនេះ។ ផ្លាស់ប្តូរអំពីស្ថានភាពប្រើប្រាស់ប្រភពថាម​ពល​នៅវៀត​ណាម​ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានចាត់ទុកថា ភាគីទាំងពីរមានសក្ដានុភាព​ជាច្រើន​ក្នុង​ការអាជីវកម្ម​ប្រើប្រាស់​ថាមពលកកើត​ឡើង​វិញ។ នេះជាវិស័យដែល​វៀតណាម​យកចិត្តទុក​ដាក់ ជាង​នេះទៅទៀ​ត​វៀត​ណាម​កំពុង​ស្ថិត​ក្នុងដំណាក់កាល​វាយ​តំលៃយុទ្ធសាស្ត្រ អភិវឌ្ឍន៍ថាមពលនិងត្រៀមឲ្យយុទ្ធសាស្ត្រថាមពល ក្នុងដំណាក់​កាលថ្មី៕
 

តាម VOV5- វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ