22/03/2017 10:40 GMT+7 Email Print Like 0

វៀតណាមនិងអ៊ីស្រាអែលបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Ruvi Rivlin

នារសៀលថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧​ នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc​ បាន​អញ្ជើញ​​ជួប​សម្តែង​ការ​គួរ​សម​ប្រធានាធិបតី​អ៊ីស្រា​អែល លោក Reuven Ruvi Rivlin ។ ​នៅទី​នេះ លោក Nguyen Xuan Phuc មានបំណង​ជម្រុញ​ថែមទៀត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី សំដៅ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ពីកម្រិត ​១,៣ពាន់​​លាន​ដុល្លារ​អាមេរិក​នាបច្ចុប្បន្ន ឡើង​ដល់៣​ពាន់​លាន​ដុល្លាអាមេរិក ក្នុង​ប៉ុន្មាន​ឆ្នាំខាង​មុខ​។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា​ភាគី​ទាំងពីរ​គប្បី​ខិតខំប្រឹង​ប្រែង​អនុវត្ត​ការចរចា ​លើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​វៀត​​ណាម -អ៊ីស្រាអែល​ដោយ​ផ្តោតសំ​ខាន់ លើបណ្តាអាទិភាព​ និង​ផល​ប្រយោជន៍ ​របស់​គ្នា​ទៅវិញ​ទៅមក សំដៅ​បង្កើត​ឡើង​ក្របខ័ណ្ឌសហប្រតិបត្តិការ​យូរអង្វែង។ ​លោក Nguyen Xuan Phuc ក៏បានស្នើឲ្យអ៊ីស្រាអែលសហការជាមួយវៀតណាម ក្នុងការដោះ​ស្រាយ​ជាតិ​​គីមីពុល​ព័ត៌​លឿង​ទុំ​/dioxin នៅក្នុងដីតាមកន្លែងមួយចំនួន ដែល​រងផលប៉ះ​ពាល់ ដោយសង្គ្រាម​បន្សល់ទុក។ លោក​នាយក​រដ្ឋមន្ត្រី​​មានបំណង​ថា​អ៊ីស្រាអែល ​នឹង បញ្ចូន​ជំនាញ​ការមក​ជួយ​វៀត​ណាម លើវិស័យ​ចាប់ផ្តើម​អាជីព​នៅ​មូលដ្ឋាន​​ផលិតកម្ម និងមហាវិទ្យាល័យនានា របស់វៀត​ណាម ព្រមទាំង​ស្នើឲ្យ​ភាគី​ អ៊ីស្រាអែលបង្កលក្ខណៈងាយ ស្រួល​សម្រាប់​តំបន់​នានា​របស់​វៀត​ណាម​មាន​ឱ​កាសស​ហប្រតិបត្តិការ ជាមួយ​ដៃគូ អ៊ីស្រាអែល​និង​លើកទឹក​ចិត្ត​ឲ្យសហគ្រាស​ របស់​អ៊ីស្រាអែល​មកធ្វើ​ការវិនិយោគនៅ វៀតណាម។
 
រីឯខ្លួនវិញ ប្រធានាធិបតីលោក Reuven Ruvi Rivlin បានសង្កត់ធ្ងន់ថា អ៊ីស្រាអែល​ជានិច្ចកាល ​គោរព​ទំនាក់​ទំនង​សហប្រតិបត្តិការ ជាមួយ​ទ្វីប​អាស៊ី ដែល​ក្នុង​នោះ​មាន​អាស៊ាន និង​ចាត់​ទុក​វៀត​ណាម ជាប្រទេស​មាន​តួនាទី​សំខាន់​ក្នុង​អាស៊ាន​ផង​ដែរ។ ប្រធានាធិបតី​អ៊ីស្រាអែល​មាន​បំណង​ចែករំលែក​បទ​ពីសោធន៍ លើវិស័យ​អប់រំ ​និង​បើកទូលាយ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម បច្ចេកវិទ្យា​អាវកាស សន្តិ​សុខ​ការ​ពារជាតិ ជាមួយ​វៀតណាម។ លោក Reuven Ruvi Rivlin បានស្នើឲ្យភាគី ​ទាំងពីរ​​ជម្រុញ​កិច្ច​ចរចា ដើម្បី​ឈាន​ដល់​ការ​ចុះហត្ថ​​លេខា លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីវៀតណាម​និង​អ៊ីស្រាអែល​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ