27/10/2017 10:53 GMT+7 Email Print Like 0

វៀតណាមនិងអ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យឃ្លាំមើលហិរញ្ញវត្ថុ

 ក្រុមការងារដឹកនាំដោយ​ប្រធានស្តីទីគណៈកម្មាធិការ​ឃ្លាំមើលហិរញ្ញវត្ថុ​ជាតិ​វៀតណាម (NFSC) លោក​ Truong Van Phuoc បាន​ទៅបំពេញទស្សន​កិច្ចការងារ នៅប្រទេសអ៊ីតាលី​​ចាប់ពី​ថ្ងៃទី២២ ដល់ថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០១៧ សំដៅ​បង្កើនកិច្ច​សហប្រតិ​បត្តិការ​ រវាងភាគីទាំងពីរ​ក្នុង​សកម្មភាពឃ្លាំមើលហិរញ្ញវត្ថុ​។ 
 
ក្នុងដំណើរទស្សនកិច្ច នេះ ​ក្រុមការងារបានជួបធ្វើការជាមួ​យទេសា​ភិបាល​រងធនាគាកណ្តាល​អ៊ីតាលី (BI) លោក Salvatore Rossi និងជួ​បសម្តែងការគួរស​មប្រធាន​គណៈកម្មាធិការកិច្ចការ​បរទេសព្រឹទ្ធសភាអ៊ីតា​លី Pier Ferdinando ផងដែរ។ នៅក្នុងបណ្តាជំនួបនេះ ​ភាគី ទាំងពីរ​បានឯកភាពបង្កើន កិច្ចសហប្រតិបត្តិការ​លើ​សកម្មភាព​ឃ្លាំមើលហិរញ្ញវត្ថុ ​ក៏ដូចជាសកម្មភាពពង្រឹងវិស័យហិរ​ញ្ញវត្ថុ​សមស្រប ជាមួយបទបញ្ញត្តិរបស់ភាគី នីមួយ​ៗ​។ ភាគីទាំងពីរក៏​បានឯកភាព ជម្រុញកិច្ចសហប្រតិបត្តិ​ការស្តីពី​ការបណ្តុះ បណ្តាល​កម្មាភិបាល​និងជួយ​ឧបត្ថម្ភ​បច្ចេកទេស​ក្នុងការសកម្មភាពឃ្លាំមើ​លហិរញ្ញ វត្ថុ ជាពិសេ​ស រួម​សហការស្រាវ​ជ្រាវ​នូវ​បញ្ហា​ដែល​ភាគីទាំងពីរ មានការ​យកចិត្ត​ទុក​ដាក់ដូចគ្នា៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ