18/10/2015 10:31 GMT+7 Email Print Like 0

វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច


វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (VNP)

សម័យប្រជុំ​លើកទី២នៃគណៈកម្មាធិការចំរុះ ស្ដីពីកិច្ចសហប្រតិបត្តិ​ការសេដ្ឋកិច្ច​វៀត​ណាម​-អ៊ីតាលី​ បាន​ប្រ​ព្រឹត្ត​​ទៅ នាថ្ងៃទី១៦ខែតុលាឆ្នាំ២០១៥ នៅ​រដ្ឋធានី Rome ក្រោម​សហ​អធិបតីភាព​របស់​អនុ​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អ៊ីតាលី Carlo​ Calenda និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម​វៀតណាម Ho Thi Kim Thoa។ ក្នុងក្របខ័ណ្ឌនៃសម័យ​ប្រជុំ ថ្នាក់ដឹកនាំទាំងពីររូប​បានធ្វើក្សិណសាក្សី ពិធីចុះ​ហត្ថលេខា​លើអនុស្សារណៈ​យោគយល់​គ្នា​សហប្រតិបត្តិ​ការ រវាងស្ថាប័នពន្លឿន​ពាណិជ្ជកម្ម​វៀតណាម និងសហព័ន្ធ​អង្គភាពអាជីវកម្ម​មធ្យម និងតូចអ៊ីតាលី។ បញ្ចប់​សម័យប្រជុំនេះ ភាគីទាំង​ពីរបាន​ចុះហត្ថ​លេខា​លើឯក​សារ​សម័យ​ប្រជុំលើកទី២​​ ទន្ទឹមនឹងនោះឯកភាពរៀបចំសម័យប្រជុំលើកទី៣ នៅវៀតណាមនាឆ្នាំ២០១៦៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ