14/01/2015 14:45 GMT+7 Email Print Like 0

វៀតណាមនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យធនាគារហិរញ្ញវត្ថុ និងរវាងតំបន់


ជំនួបធ្វើការរវាងគណៈប្រតិភូនៃប្រទេសទាំង២វៀតណាមនិងអ៊ីតាលី (រូបថត៖TTXVN)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចសិក្សាបទពិសោធន៍ក្នុងការជួយឧបត្ថម្ភអង្គភាពអាជីវកម្មតូចនិងមធ្យមនៅអ៊ីតាលីនា​ពេលកន្លងទៅ គណៈប្រតិភូធនាគារជាតិនិងក្រសួងហិរញ្ញវត្ថុវៀតណាម ដឹកនាំដោយទេសាភិបាលរងលោក Dao Minh Tu និងអនុរដ្ឋមន្រ្តីលោក Tran Xuan Ha បានជួបធ្វើការជាមួយថ្នាក់ដឹកនាំ​ធនាគារមជ្ឈឹមនិងក្រសួងអភិវ​ឌ្ឍន៍​សេដ្ឋកិច្ច​អ៊ីតាលី។ភាគីទាំង២បានផ្លាស់ប្ដូរមតិអំពីបទពិសោធន៍របស់អ៊ីតាលីក្នុងការផ្គត់ផ្គង់ឥណទាន​សំរាប់អង្គភាព​អាជីវកម្ម​មានទ្រង់ទ្រាយតូចនិងមធ្យម ផ្ដល់អាទិភាពសំរាប់ស្ថិរភាពហិរញ្ញវត្ថុ និងរៀបចំ​រចនាសម្ព័ន្ធខឿនសេដ្ឋ​កិច្ច។​ភាគី​ទាំង២ក៏បា​ន ក៏បានផ្លាស់ប្ដូរមតិអំពីការកំណត់និងគោលនយោបាយឃ្លាំមើលធនាគារ យន្តការសហការ សម្រប​សម្រួល​ក្នុងប្រព័ន្ធធនាគារ ព្រមទាំងពិភាគ្សាអំពីវិធានការជំរុញកិច្ចសហប្រតិបតិ្តការជាក់​ស្ដែងរវាងប្រទេសទាំង២លើវិស័យធនាគារនិងហិរញ្ញវត្ថុទៀតផង។

 
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញលោក Le Thanh Liemទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Enrico Letta

ជាមួយគ្នានោះ នាថ្ងៃទី១២ មករា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Thanh Liem បាន​ទ​ទួល​​ជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Enrico Letta ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចការងារ​នៅ​ទីក្រុងនេះ។លោក Le Thanh Liem មានគោលបំណងថា អ៊ីតាលីនឹងបន្តជំរុញកិច្ចសហប្រតិបតិ្តការ ជួយឧបត្ថម្ភ​ទី​ក្រុង​ហូជីមិញក្នុងបណ្ដាវិស័យឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងអប់រំបណ្ដុះបណ្ដាល។ទីក្រុងហូជីមិញ នឹង​បង្ក​​​លក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មអ៊ីតាលីមកស្វែងរកកិច្ចសហប្រតិបតិ្តការនិងវិនិយោគនៅទីនេះ។

 
ភ្ញៀវមកទស្សនារូបថតនៅការតាំងពិព័ណ៍រូបថតអំពីវប្បធម៌វៀតណាម (រូបថត៖TTXVN)

ក៏ក្នុងថ្ងៃដដែល នៅសារមន្ទីជាតិ Il Vittoriano នៅរដ្ឋធានី Rome បានប្រព្រឹត្តទៅប្រារព្វសប្ដាហ៍វ​ប្បធម៌​វៀតណាម​នៅ​អ៊ី​តាលី។ លោក Nguyen Trung Khanh ប្រធាននាយកដ្ឋានសហប្រតិបតិ្តការអន្តរជាតិ នៃក្រសួងវប្បធម៌ កីឡានិង​ទេសចរណ៍​វៀតណាម បានឲ្យដឹងថា ព្រឹត្តិការណ៍នេះស្ថិតក្នុងខ្សែសង្វាក់ព្រឹត្តិការណ៍សំដៅផ្សព្វផ្សាយទឹកដី​និង​មនុស្ស​​វៀត​ណាម​ ឆ្ពោះ​ទៅការតាំងពិព័ណ៍ពិភពលោក EXPO ឆ្នាំ២០១៥នៅទីក្រុង Milan របស់អ៊ីតាលីនាខែឧសភា​ខាង​មុខនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ