18/09/2015 09:37 GMT+7 Email Print Like 0

វៀតណាមនិងអ៊ីតាលីចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការក្នុងការងារបង្ការ​ប្រឆាំងអំពើពុករលួយ


អគ្គអធិការកិច្ចរដ្ឋាភិបាលលោក Huynh Phong Tranh

ក្នុងជំនួបធ្វើការនាថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៥ រវាងក្រុម​ការងារ​អធិការកិច្ច​រដ្ឋាភិ​បាល​វៀត​ណាម​និង​តំ​ណាង​ស្ថាប័ន​បង្ការ​ប្រឆាំង អំពើពុក​រលួយ​អ៊ីតាលី​ដែល បានប្រព្រឹត្ត​ទៅទី​ក្រុងរ៉ូម ភាគី​ទាំង​ពីរ​បាន​ពិនិត្យ​សេចក្តី​ព្រាង​នៃ​អនុស្សារណ​យោយល់​គ្នា ក្នុងការងារ​បង្ការប្រឆាំង​អំពើពុករលួយ រវាងវៀតណាមជាមួយ អ៊ីតាលី និង​ឈាន​ទៅការ​ចុះហត្ថលេខានា​ឆ្នាំ២០១៦​ខាងមុខ។ ដឹកនាំ​គណៈ ប្រតិភូអធិការ​កិច្ច​វៀត​ណាម អគ្គ​អធិការកិច្ច​រដ្ឋាភិបាល​លោក Huynh Phong Tranh បាន​ផ្តល់ព័ត៌មាន និងឆ្លើយសំនួរ​មួយចំនួនរបស់តំណាងស្ថាប័នបង្ការ ប្រឆាំង​អំពើពុករ​លួយអ៊ីតាលី​អំពីរូបភាព តួនាទី​និងភារកិច្ចបង្ការប្រឆាំង អំពើពុករលួយ​របស់អធិការកិច្ចរដ្ឋាភិ​បាល​វៀត​​ណាម។

​រីឯខ្លួន​វិញ អនុប្រធានស្ថាប័នបង្ការប្រឆាំងអំពើពុករលួយអ៊ីតាលី លោក ស្រី Parisi Nicdetta បានឲ្យដឹងថា ខ្លឹម​សារ​នៃអនុស្ស​រណនេះត្រូវបានផ្លាស់ ប្តូរយ៉ាង​​លំ​អិត។ ថ្នាក់​ដឹកនាំនៃ​ស្ថាប័នទាំង​ពីរ​បាន​ឯក​ភាព​ជម្រុញ​និង​ឈាន​ទៅ ការចុះហត្ថ​លេខានាចុងឆ្នាំ២០១៦ខាងមុខនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ