26/05/2015 10:57 GMT+7 Email Print Like 0

វៀតណាមនិងអេហ្ស៊ីបបើកសម័យប្រជុំពិគ្រោះយោបល់នយោបាយ


សម័យប្រជុំពិគ្រោះយោបល់នយោបាយវៀតណាម-ឥណ្ឌាលើកទី៨

ក្នុង​ក្របខ័ណ្ឌ​ដំណើរ​ទស្សន​កិច្ចការងារ​នៅអេហ្ស៊ីប​ ចាប់ពីថ្ងៃទី​២២​ដល់ទី​២៥ខែឧសភាឆ្នាំ​២០១៥​ នាថ្ងៃទី​២៤ខែ​ឧសភា អនុរដ្ឋមន្រ្តីក្រសួង​ការបរទេស​វៀត​ណាម ​លោក Vu Hong Nam រួម​ជាមួយ​សមភាគី​អេហ្ស៊ីប​លោក Yesir Morad បាន​ធ្វើ​អធិបតី​ នៅ​សម័យ​ប្រជុំ​ពិគ្រោះ​យោបល់​នយោបាយ​វៀតណាម-អេហ្ស៊ីប​លើកទី៨​។ នៅ​សម័យ​ប្រ​ជុំ​​​នេះ បាន​ប្រមូល​ផ្ដុំពិភាក្សា​អំពី​វិធាន​ការណ៍​បង្កើន​កិច្ច​​សហប្រតិ​បតិ្ត​ការ ​លើគ្រប់​វិស័យរ​វាងប្រទេស​ទាំង២​ ជា​ពិ​សេស​​​គឺ​វិស័យន​យោបាយ សេដ្ឋកិច្ច និងវប្បធម៌។ ភាគីទាំង​បានឯកភាព​ជំរុញ​កិច្ច​សហ​ប្រតិបតិ្ត​ការ​ ប្រកប​ដោយ​​​ប្រសិទ្ធ​ភាព​ថែម​ទៀត ក្នុងវិស័យ​សេដ្ឋ​កិច្ច ឲ្យសក្តិ​សម​នឹងទំនាក់​ទំនង​នយោបាយ​ដ៏​ល្អ​ប្រសើរ​នា​បច្បុប្បន្ន​។ នា​ថ្ងៃ​ដ​ដែល លោក​អនុរដ្ឋមន្រ្តី Vu Hong Nam ក៏បាន​ជួប​សន្ទនា ជាមួយ​រដ្ឋ​មន្រ្តី ក្រសួង​សហ​ប្រតិបតិ្ត​ការ​អន្តរជាតិ​អេហ្ស៊ីប​ លោក Anwar El Ehwany ផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ