22/11/2016 09:27 GMT+7 Email Print Like 0

វៀតណាមនិងអូស្ត្រាលីរៀបចំកិច្ចសន្ទនាលើវិស័យការទូតនិងការពារជាតិ

នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ វៀតណាមនិងអូស្ត្រលីបានរៀបចំកិច្ចសន្ទនា​យុទ្ធសាស្ត្រ​ថ្នាក់​អនុរដ្ឋមន្រ្តី​ការ​បរទេស​-ការពារ​ជាតិលើក​ទី៤​ នៅរដ្ឋធានីហាណូយ​របស់​វៀត​ណាម​។ គណៈ​ប្រតិភូ​វៀត​ណាម ដឹកនាំ​ដោយ​អនុរដ្ឋមន្រ្តី​ការពារ​ប្រទេស​លោក​ Nguyen Chi Vinh និងអនុរដ្ឋមន្រ្តីការ​បរទេសលោក Dang Dinh Quy ខណៈ​ដែល​​គណៈប្រតិភូ​អូស្ត្រាលី ដឹកនាំដោយអនុរដ្ឋមន្ត្រីការពារជាតិ លោកស្រី Rebecca​ Skinner និង​អនុរដ្ឋមន្រ្តី​ការ​បរទេស​ លោក Gary Quinlan បានចូលរួមកិច្ចសន្ទនា។
 

ទិដ្ឋភាពនៃកិច្ចសន្ទនានេះ (រូបថត៖tgvn.com.vn)

នៅទីនេះ ភាគីទាំងពីរ​បានអះ​អាងថា នឹងជំរុញកិច្ចសហការនិងកិច្ចសហ​ប្រតិ​បតិ្តការ​លើគ្រប់​វិស័យ។ អូស្ត្រាលី​អះអាង​ថា នឹង​គាំទ្រនិងជួយឧបត្ថម្ភវៀត​ណាម ក្នុង​ឋានៈជាប្រទេសម្ចាស់ផ្ទះឆ្នាំ APEC ២០១៧​។ ភាគី​ទាំងពីរ​ឯក​ភាព​លើ​ការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការ នៅអង្គការតំបន់ដូចជាអាស៊ានជាន់ខ្ពស់​អាស៊ី ខាង​កើត (EAS) វេទិកា​តំបន់អាស៊ាន (ARF) វេទិកាសន្តិសុខសមុទ្រអាស៊ាន​បើក​​ទូលាយ ​(EAMF) និង​សន្និសីទ​រដ្ឋមន្រ្តីការពារ​ជាតិអាស៊ាន​ បើកទូលាយ (ADMM+)។ ភាកី​ទាំងពីរ​បាន​លើកត្រ​ដែត​នូវសារៈ​សំខាន់​នៃ​ការរក្សា​សន្តិភាព​និង​ស្ថិរភាព​ធានា​សន្តិសុខ សុវត្ថិភាព សេរីភាពខាងនាវាចរណ៍និង អាកាសចរណ៍នៅតំបន់​ព្រមទាំង​សង្កត់​ធ្ងន់​ទៅលើការគោរព​ច្បាប់ អន្តរជាតិ ក្នុងនោះមានអនុសញ្ញា​អ.ស.ប ស្ដីអំពី​ច្បាប់​សមុទ្រឆ្នាំ​១៩៨២។ វៀត​ណាម​និងអូស្ត្រាលី​ឯកភាពលើការ​បង្កើន​ការចែក​រំលែក​ព័ត៌មាន​ជំរុញ​កិច្ច​សហប្រតិបតិ្តការ​ប្រឆាំង​បទ​ល្មើស​ឆ្លង​ដែន​លទ្ធិ​ភេរវកម្ម ទប់ទល់នឹងបម្រែបម្រួលអាកាស​ធាតុ សហការធានាសន្តិសុខ​ប្រភព​ទឹក​ហើយ​ប្រើប្រាស់​ដោយនិរន្តរភាព នូវប្រភពទឹកពីទន្លេមេគង្គ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ