02/04/2017 21:18 GMT+7 Email Print Like 0

វៀតណាមនិងអូស្ត្រាលីពិគ្រោះយោបល់ជាន់ខ្ពស់ស្តីពីកិច្ចសហប្រត្តិការអភិវឌ្ឍន៍


វៀតណាមនិងអូស្ត្រាលីពិគ្រោះយោបល់ជាន់ខ្ពស់ស្តីពីកិច្ចសហប្រត្តិការអភិវឌ្ឍន៍

នាថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានី Canberra បានប្រព្រឹត្តទៅសន្និសីទពិគ្រោះយោបល់ថ្នាក់អនុរដ្ឋមន្ត្រីរវាងអូស្ត្រាលីនិងវៀតណាមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ នៅក្នុងសន្និសីទនេះ​ភាគីទាំងពីរបានពិភាក្សាលើវិធានការសំដៅលើកកំពស់កម្រិតនៃកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍អូស្ត្រាលី-វៀតណាមឡើងទៅជាទំនាក់ទំនងដៃគូសេដ្ឋកិច្ច។ ពោលគឺ ភាគីទាំងពីរនឹងបើកទូលាយវិស័យសហប្រតិបត្តិការ ឈរលើគោលការណ៍មួយចំនួនដូចជាការសន្យាតាមដានផលប្រយោជន៍រួមអំពីសេដ្ឋកិច្ចដែលបានដាក់ចេញក្នុង​ផែន​​ការសកម្មភាពអូស្ត្រាលី-វៀតណាមដំណាក់កាល ២០១៦ - ២០១៩ ជម្រុញឱកាសធ្វើអាជីវកម្មនិងទាក់​ទង់​ផ្ទាល់ជាមួយទីផ្សារនិងជម្រុញកំណើននិរន្តរភាពជិតស្និទជាមួយបរិស្ថាន។​ ភាគីទាំងពីក៏បានពិនិត្យកា​រលើកកំពស់សន្និសីទពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ថ្នាក់អនុរដ្ឋមន្ត្រីបច្ចុប្បន្នឲ្យឡើងទៅ​ថ្នាក់រដ្ឋមន្ត្រីនាសន្និសីទខាងមុខ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនាឆ្នាំ២០១៩ខាងមុខ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ