20/03/2015 14:46 GMT+7 Email Print Like 0

វៀតណាមនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខសមុទ្រ


វៀតណាមនិងអូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខសមុទ្រ

នាថ្ងៃទី១៨ខែមិនាឆ្នាំ២០១៥ ឧត្តមសេនីយ៍ទោ Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការ​ពារប្រទេស​វៀត​ណាម​ បានជួបសន្ទនាជាមួយលោក Kevin Andrews រដ្ឋមន្ត្រីក្រសួង​ការពារជាតិអូស្ត្រាលី ក្នុង​ឱកាស​អំដំ​ណើរ​គណៈ​ប្រតិភូជាន់ខ្ពស់វៀតណាមបំពេញ​ទស្សនកិច្ចនៅអូស្ត្រាលី ដឹកនាំ​ដោយនាយ​ក​រដ្ឋ​មន្ត្រី​ លោក Nguyen Tan Dung ។ នៅ​ទីនេះ អនុរដ្ឋមន្ត្រី Nguyen Chi Vinh និង រដ្ឋមន្ត្រី Kevin Andrews បាន​វាយ​តំលៃ​ខ្ពស់​​ចំលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ លើ​បណ្ដា​វិស័យ​ ដូចជា៖ ផ្លាស់​ប្តូរ ចែករំលែក​ព័ត៌មាន បណ្ដុះបណ្ដាល…លៗ នាពេល​ខាងមុខ​នេះភាគី​ទាំងពីរ​បានឯក​ភាពបន្ត​ពង្រីក​ថែម​​ទៀតប្រសិទ្ធភាព​កិច្ចស​ហប្រតិ​បត្តិការក្នុងវិស័យនេះ ជាពិ​សេស​គឺការ​បង្កើន​កិច្ចសហប្រតិ​បត្តិការ​ក្នុង​វិស័យ​សន្តិ​សុខសមុទ្រ រួមចំណែកធានាសន្តិភាព ស្ថិរភាព និងសេរីភាពនាវាចរណ៍នៅសមុទ្រ​ខាង​កើត​និង​ក្នុង​តំបន់ ស្របតាមច្បាប់អ​ន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ