04/11/2014 09:57 GMT+7 Email Print Like 0

វៀតណាមនិងអាហ្វ្រីកខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍

នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ នៅទីក្រុង Durban របស់អាហ្វ្រីកខាងត្បូង​ ស្ថានទូតវៀត​ណាម​ប្រចាំ​នៅប្រទេសនេះ បានរៀបចំសិក្ខាសាលាស្ដីពី៖​ពន្លឿនពាណិជ្ជកម្ម វិនិយោគ​ និង​ទេសចរណ៍​​វៀតណាម - អាហ្វ្រីកខាងត្បូង។ ​ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅ​អាហ្វ្រីកខាងត្បូង លោក Le Huy Hoang បានអះអាងថា៖​វៀតណាមយកចចិត្តទុកដាក់ដល់​ការអភិវឌ្ឍន៍​ទំនាក់ទំនង លើគ្រប់វិស័យជាមួយអាហ្វ្រីកខាងត្បូង ដែលក្នុងនោះមានខេត្ត KwaZulu – Natal និង ទីក្រុង Durban។

បន្ទាប់ពីផ្នែកអធិប្បាយអំពី​សក្ដានុភាព​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឯកអគ្គរដ្ឋទួត​វៀត​ណាម​ ប្រចាំនៅអាហ្វ្រីកខាងត្បូង លោក Le Huy Hoang និងទីប្រឹក្សារពាណិជ្ជកម្មនៃស្ថានទូត​វៀត​ណាម​ ប្រចាំនៅអាហ្វ្រីកខាងត្បូង Nguyen Hong Tien បានឆ្លើយសំនួរនានា ពី​ចំ​ពោះ​មុខ​បណ្ដា​អង្គភាពអាជីវកម្មនៃប្រទេសសាម៉ី អំពីបណ្ដាគោលនយោបាយរបស់វៀតណាម ចំ​ពោះ​ការ​លើកទឹកចិត្តវិនិយោគ ឥណទានហេដ្ឋារចនាសម្ព័ន្ធសំរាប់អង្គ​ភាពអាជីវកម្ម…លៗ។


វៀតណាមនិងអាហ្វ្រីកខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ (រូបថតៈ vietnam+)

បណ្ដាដំណាងនៃខេត្ត KwaZulu – Natal ក៏បានឧទ្ទេសនាមចំពោះ​បណ្ដាដំណាង​វៀត​ណាម​អំពី​សក្ដានុភាព​សេដ្ឋកិច្ចទេសចរណ៍របស់តំបន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ