19/10/2015 09:19 GMT+7 Email Print Like 0

វៀតណាមនិងអាហ្រ្វិកខាងត្បូងបង្កើនកិច្ចសហប្រត្តិការលើវិស័យទូរគមនាគមន៍

ទទួលសេចក្តីអញ្ជើញរបស់ រដ្ឋមន្ត្រីផ្សព្វផ្សាយអាហ្រ្វិកខាងត្បូង រដ្ឋមន្ត្រីព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Nguyen Bac Son បានមានដំណើរទស្សនកិច្ចការងារនៅអាហ្រ្វិកខាងត្បូង ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៥​។ ក្នុង​អំឡុងពេលស្នាក់​នៅ​អាហ្រ្វិកខាង​ត្បូង លោក Nguyen Bac Son និងគណៈ ប្រតិភូ​បាន​ជួប​សន្ទនា ជាមួយ​រដ្ឋមន្ត្រី​ផ្សព្វផ្សាយ​អាហ្រ្វិក​ខាង​ត្បូង លោក Faith Muthambi។ នៅទី​នេះ ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​រូប​បាន​ជូន​ដំណឹង​ឲ្យគ្នា​ទៅវិញ​ទៅ​មក​ អំពីស្ថានភាពព័ត៌មាន និងផ្សព្វផ្សាយ​នៃប្រទេស​នីមួយៗ ចែក​រំលែក​បទពិសោធ​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ ជា​ពិសេស​ចែករំលែក​អំពីបទពិសោធន៍​គ្រប់​គ្រង​សារព័ត៌​មាន ផ្សាយ​សម្លេង​និង​ទូរទស្សន៍។ ភាគី​ទាំងពីរ​ក៏បាន​ឯក​ភាពខ្ពស់ក្នុងការ​ផ្លាស់​ប្តូរ គណៈប្រតិភូអ្នកយកព័ត៌មាន​ការសែត ដើម្បីជូនដំណឹង​អំពីទឹកដី មនុស្ស ក៏ ដូច​ជា​​សមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម នៃប្រទេសនីមួយៗផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ