14/10/2016 10:08 GMT+7 Email Print Like 0

វៀតណាមនិងអាល្លឺម៉ង់រៀបចំកិច្ចប្រជុំនៃក្រុមគ្រប់គ្រងយុទ្ធសាស្ត្រលើកទី ៤


វៀតណាមនិងអាល្លឺម៉ង់រៀបចំកិច្ចប្រជុំនៃក្រុមគ្រប់គ្រងយុទ្ធសាស្ត្រលើកទី ៤ (VNA)
 

អនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលអាល្លឺម៉ង់ នាថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៦ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក  Bui Thanh Son រួមជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់ លោក ​Markus Ederer បានសហការធ្វើជាអធិបតីកិច្ចប្រជុំនៃក្រុមគ្រប់គ្រងយុទ្ធសាស្ត្រលើកទី ៤ នៅទីក្រុងហាណូយ។ នៅកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពអំពីទិសដៅនិងវិធានការណ៍សំដៅអភិវឌ្ឍន៍បណ្ដាគំរោងការណ៍និង​ផែន​​ការសហប្រតិបត្តិការរវាងវៀតណាមនិងអាល្លឺម៉ង់នាពេលខាងមុខ ជាពិសេសលើវិស័យកិច្ចសហប្រតិបត្តិការ​នយោបាយយុទ្ធសាស្ត្រ ពាណិជ្ជកម្មនិងវិនិយោគ អប់រំនិងបណ្ដុះបណ្ដាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា យុត្តិធម៌និងច្បាប់។        អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son មានគោលបំណងថា​​៖ ភាគីទាំងពីរនឹងបន្ត​​ជំរុញការខំប្រឹងប្រែងផ្សារភ្ជាប់និងជួយឧបត្ថម្ភ សហគមន៍សហគ្រាសនៃប្រទេសទាំងពីរស្វែងរកឱកាសសហប្រតិបត្តិការ ឆ្លៀតយកឱកាសដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) នាំមក។ រដ្ឋលេខាធិការអាល្លឺម៉ង់ លោក Markus Ederer មានគោលបំណងថា៖ ភាគីទាំងពីរនឹងសហប្រតិបត្តិការយ៉ាងជិតស្និតថែមទៀត ក្នុងក្របខ័ណ្ឌសន្ទនានីតិរដ្ឋដំណាក់កាល ២០១៥ - ២០១៨ រវាងវៀតណាមនិងអាល្លឺម៉ង់។

ភាគីទាំងពីរឯកភាពជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុបយ៉ាងឆាប់ៗ អនុវត្តកិច្ចព្រមព្រៀងដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម- EU (PCA) ​ប្រកបដោយប្រសិទ្ធភាព គាំទ្រ EU ទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមឲ្យបានឆាប់ៗ៕

 តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ