24/11/2015 08:18 GMT+7 Email Print Like 0

វៀតណាមនិងអាល្លឺម៉ង់មានសក្តានុភាពសហប្រតិបត្តិការជាច្រើន


វៀតណាមនិងអាល្លឺម៉ង់មានសក្តានុភាពសហប្រតិបត្តិការជាច្រើន (Image: VNA)

វៀតណាម​និងអាល្លឺម៉ង់មានសក្តានុភាពដើម្បីបង្កើន និង​ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។​ នេះគឺ​ជាសេចក្តី​ប្រកាស របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​នៅអាល្លឺម៉ង់ លោក Doan Xuan Hung ក្នុងបទ​សម្ភាសន៍​ជាមួយ​ អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ប្រចាំ ​នៅ​ទីក្រុង​ប៉ែក​ឡាំង​មុន​ពេល​ដំណើរ​ទស្សន​កិច្ចជាផ្លូវ​ការ​នៅ​អាល្លឺម៉ង់របស់ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang។ តាម​លោក Doan Xuan Hung​ ថា៖ បន្ទាប់ពីបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ​ រវាងវៀតណាម​និង​អាល្លឺម៉ង់ ប្រទេស​ទាំង​ពីរ​កាន់​តែ​ទទួល​បាន​ការ​បោះ​ជំហានជាច្រើន។ ក្នុងទំនាក់ទំនង នយោបាយនិងការទូត ភាគីទាំងពីរមាន​ការ​យោគយល់​គ្នាទៅវិញ​ទៅ​មក​និង ចែករំលែកបទពិសោធន៍លើវិស័យ​ជាច្រើន។ ស្តីពីទំនាក់ទំនងពាណិជ្ចកម្ម អាល្លឺម៉ង់​បាន​ក្លាយ​ទៅជា​ដៃគូ​ពាណិជ្ជកម្ម​ជួរមុខរបស់វៀតណាម ក្នុងចំណោម​ប្រទេសជាសមាជិក​សហភាពអឺរ៉ុប (EU) ។ វៀតណាម​គប្បីឆ្លៀត​យកឨកាស​ថែម​ទៀត ​ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀត៕ 
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ