10/03/2016 09:42 GMT+7 Email Print Like 0

វៀតណាមនិងអាល្លឺម៉ង់បន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិ


វៀតណាមនិងអាល្លឺម៉ង់បន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិ

នារសៀលថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋ​មន្ត្រីក្រសួង​ការពារ​ប្រទេស​វៀត​ណាម​ បាន​ជួបសន្ទនាជាមួយ​គណៈប្រតិភូ​ជាន់​ខ្ពស់ក្រសួង ការពារជាតិអាល្លឺម៉ង់ ដឹកនាំដោយ​បណ្ឌិត Ralf Brauksiepe រដ្ឋ​លេខាធិ​កា​រក្រសួងការពារជាតិ​អាល្លឺម៉ង់ ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀត​ណាម។​ នាយ​ឧត្តមសេនីយ៍ Phung Quang Thanh បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សន​កិច្ចលើក​នេះ មានអត្ថន័យជាក់​ស្ដែង រួម​ចំណែក​បង្កើនការ​​យល់ដឹងគ្នា​ទៅវិញទៅមក​កិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ​និងស​ង្ឃឹមថា៖ ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំងពីរបង្កើន​កិច្ចសហប្រតិបត្តិការថែមទៀត អោយសម​ស្រប​ជាមួយទំនាក់ទំនង​សហ​ប្រិតបត្តិការ​និងសក្ដានុភាព​រវាងភាគីទាំងពីរ។

​រីឯ បណ្ឌិត Ralf Brauksiepe បានសង្កត់ធ្ងន់ថា៖ ដោយផ្អែកទៅលើគ្រឹះដ្ឋានទំ​នាក់ទំន​ងល្អប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ នា​ពេលខាង​មុខនេះ កិច្ច​សហប្រតិ​បត្តិការ​ការពារជាតិ​ត្រូវជំរុញ​ខ្លាំងក្លា​ថែម​ទៀត អោយ​សម​ស្រប​ជាមួយ​ទំនាក់​ទំនង​ខាង​នយោបាយ ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ក្នុងបញ្ហា​សមុទ្រខាងកើត អាល្លឺម៉ង់​គាំទ្រទស្សនះ​របស់​វៀត​ណាម​ទាំងស្រុង​ដោះ​ស្រាយជំលោះ នៅសមុទ្រខាងកើត​ដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ