02/06/2016 10:09 GMT+7 Email Print Like 0

វៀតណាមនិងអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល


វៀតណាមនិងអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល

នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ថ្លែងមតិក្នុងការជួបសន្ទនាជាមួយរដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងសិល្បៈរដ្ឋ Hessen ប្រទេសអាល្លឺម៉ង់ លោក Boris Rhein ដែលកំពុង មានដំណើរទស្សនកិច្ចនៅវៀតណាមនោះ នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បានស្នើរឲ្យរដ្ឋអំណាចរដ្ឋ Hessen បន្តផ្តល់អាហារូបករណ៍សម្រាប់និស្សិតវៀតណាមដែលមកសិក្សារៀនសូត្រនិងស្រាវជ្រាវនៅទីនេះ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាមហាវិទ្យាល័យរបស់រដ្ឋ Hessen ជាមួយវៀតណាមផងដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានស្នើរឲ្យភាគីទាំងពីរ  បន្តរាល់កិច្ចផ្លាស់ប្តូរសំដៅស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌​នាពេលខាងមុខព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមបានរស់នៅ រកស៊ីស្ថិរភាពនិងសម្របខ្លួនចូលក្នុងសហគមន៍ប្រទេសសាមី។

រដ្ឋមន្ត្រីលោក Boris Rhein ក៏បានចាត់ទុកថា វៀតណាមនិងអាល្លឺម៉ង់សុទ្ធ តែយកចិត្តទុកដាក់លើគោលនយោបាយ​បណ្តុះបណ្តាលអប់រំជំនាន់វ័យក្មេង ជាពិសេសផ្តល់អាទិភាពបណ្តុះបណ្តាលវិស័យវិទ្យាសាស្រ្ត​បច្ចេកវិទ្យា​។​ ​នោះគឺជាមូលដ្ឋានសម្រាប់ប្រទេសទាំងពីរបង្កើតមហាវិទ្យាល័យវៀតណាម-អាល្លឺម៉ង់នៅ​វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ