27/02/2016 11:59 GMT+7 Email Print Like 0

វៀតណាមនិងអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការរវាងតំបន់នានា


វៀតណាមនិងអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការរវាងតំបន់នានា(រូបថតៈ TTXVN)

សំដៅជម្រុញកិច្ចសហប្រតិបត្តិការ រវាងតំបន់នានារបស់វៀតណាម​និង​អាល្លឺម៉ង់ នាពេលកន្លង​ទៅ ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំនៅអាល្លឺម៉ង់  លោក​Doan Xuan Hung បានមានជំនួបធ្វើការ ជាមួយលោកស្រី Birgit Monteiro អភិបាល​ខ័ណ្ឌ Lichtenberg នៃក្រុងបែកឡាំង។ នៅក្នុងជំនួបនេះលោកស្រី Monteiro បាន​វាយតម្លៃខ្ពស់​នូវស្នា​ដៃរបស់​សហគមន៍​ជនវៀត​ណាមនៅអាល្លឺ​ម៉់ង និយាយរួមនិង​នៅខ័ណ្ឌ Lichtenberg និយាយដោយ​ឡែក។ លោក​ស្រី Monteiro បាន​ចាត់ទុក​ថា វៀតណាមជាដៃគូសំខាន់ពោរពេញទៅដោយ​សក្តានុភាព ហើយ ខ័ណ្ឌ Lichtenberg មានបំណង​ជម្រុញ​កិច្ចសហប្រតិបត្តិការ ជាមួយតំបន់នានា របស់វៀតណាមនា​ពេលខាង​មុខ។

​នៅក្នុងជំនួបពិភាគ្សការងារនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរលើវិធានការមួយ​ចំនួនសំដៅ​អនុវត្ត​ជាក់ស្តែង​កិច្ចព្រម​ព្រៀង​សហប្រតិ​បត្តិ​ការ រវាងខ័ណ្ឌ Lichtenberg ជាមួយខ័ណ្ឌ Hoan Kiem នៃទីក្រុងហាណូយ លើវិស័យ​ទទួល គិលានុ​បដ្ឋា​យិកា​ជួបប្រាស្រ័យ​វប្បធម៌ អប់រំនិងបរិស្ថាន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ