01/11/2016 10:24 GMT+7 Email Print Like 0

វៀតណាមនិងអាលឺម៉ង់គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនិងអង្គការអន្តរជាតិ


រដ្ឋមន្ត្រីការបរទេសអាលឺម៉ង់ លោក Frank Walter Steinmeier

ទទួលសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសអាលឺម៉ង់ ​លោក Frank Walter Steinmeier បានអញ្ជើញមកបំពេញទស្សនកិច្ចនៅ​វៀតណាម ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ ថ្ងៃទី១វិច្ឆិកាឆ្នាំ២០១៦។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពរួមសហការជាមួយគ្នានិងគាំទ្រគ្នាទៅវិញទៅមកនៅ​វេទិកាពហុភាគីនិងអង្គការអន្តរជាតិ។ ភាគីទាំងពីរក៏បានពិភាក្សានិង​ចែក​​រំលែកការព្រួយបារម្ភអំពីបំរ៉ែបំរួលនាពេលថ្មីៗ នេះ នៅសមុទ្រខាងកើត ហើយសង្កត់ធ្ងន់ថា៖ ជំលោះទាំង​ឡាយ​ត្រូវដោះស្រាយដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់​​សមុទ្រ ឆ្នាំ ១៩៨២៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ