07/03/2016 10:03 GMT+7 Email Print Like 0

វៀតណាមនិងអាមេរិកសហប្រតិបត្តិការលើវិស័យវះកាត់ពិការភាពមនុស្សធម៌


រូបថតៈ TTXVN

កម្មវិធី វះកាត់ពិការភាពមនុស្សធម៌មាន​ឈ្មោះថា “ដើម្បីក្តីសុបិន្ត” បាន​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី៥ ដល់ថ្ងៃទី១៩ ខែ​មិនា​ ឆ្នាំ​២០១៦ នៅមន្ទីពេទ្យ​ពហុព្យាបាល Hong​ Ngoc ទីក្រុងហាណូយ​។ កម្មវិធី​នេះមាន​ការ​ចូល​រួម​របស់​វេជ្ជបណ្ឌិត​ចំនួន​៥​រូប ដែល​ក្នុងនោះមានវេជ្ជបណ្ឌិតវៀតណាម មួយរូបនិងវេជ្ជបណ្ឌិតជនជាតិ​អាមេរិក​ចំនួន៤​រូប។ នេះជា​កម្មវិធី​ពោរពេញទៅដោយ​បំណង​ប្រាថ្នានាំមក​រូបរាង​ថ្មី សម្រាប់អ្នក​ជំងឺ ជួយ​ឲ្យពួក​គេមាន​ជីវភាព​រស់​នៅធ​ម្មតា​ សុខ​ភាពល្អ​ជាង។ រហូត​មកដល់​ពេល​នេះ នៅវៀតណាមមានកម្មវិធីវះកាត់​ពិការភាព​មនុស្សធម៌​ជាច្រើន សំដៅ​ជួយ​កុមារពិការ​ដូចជា មាត់​ឆែបនិងឆែបក្រអូម​មាត់ ដោយបានអង្គការសុ​ខាភិបាល ថៃ​ទាំកុមារ និង​អង្គការ​ក្រៅរ​ដ្ឋាភិ​បាល​មួយចំនួន រួមសហការ​ជាមួយ​អ្នកជំនាញការ​បរទេសអនុវត្ត ឥតកិត​ថ្ងៃ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ