24/06/2016 10:11 GMT+7 Email Print Like 0

វៀតណាមនិងអាមេរិកសហការគ្នាលើបណ្តាកម្មវិធីស្តីពីការកាត់បន្ថយការគំរាមកំហែងជីវសាស្រ្ត


ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើអនុស្សារណរវាងវៀតណាមជាមួយអាមេរិក​(រូបថត៖ Minh Long

វៀតណាមនិងអាមេរិកសហការគ្នាលើបណ្តាកម្មវិធីស្តីពីការកាត់​បន្ថយការ គំរាមកំហែង​ជីវសាស្រ្ត។ អនុស្សារណៈ​​យោគយល់គ្នានេះ ត្រូវបាន​រដ្ឋមន្ត្រីក្រសួងកសិ​កម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc Phat និងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាម លោក Ted Osius ចុះហត្ថលេខា​ នាថ្ងៃទី​២២ខែ​មិថុនា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ។ ថ្លែងមតិក្នុងពិធីនេះ លោក Cao Duc Phat បានចាត់​ទុក​ថា បញ្ហា​សន្តិ​សុខ  ជីវសាស្ត្រ នាបច្ចុប្បន្នគឺត្រូវបានមជ្ឈដ្ឋាន​អន្តរជាតិ យកចិត្តទុកដាក់ជាពិសេស សំដៅ បន្ធូស្រាល​គ្រោះ​អាសន្ន​កើត​មាន​ឡើង និងការឆ្លងរោគជំងឺតាមរយៈទំនាក់ទំនង រវាងសត្វរុក្ខជាតិ​និងប្រព័ន្ធអេកូ​ឡូស៊ី។​លោក​ Cao Duc Phat បានសង្កត់ធ្ងន់ថា៖

“ដើម្បីបង្កើតឡើងរបៀងគតិយុត្តដ៏រឹងមាំ និងយូអង្វែងសម្រាប់សកម្មភាពសហ​ប្រតិបត្តិ ការរវាង​រដ្ឋាភិបាល​នៃប្រទេស​ទាំងពីរ​នោះ ភាគីទាំងពីរបាន​មើល​ឃើញ​នូវភាព​ចាំ​បាច់ មួយគឺត្រូវចុះ​ហត្ថលេខា​លើឯក​សារ​សហប្រតិ​បត្តិការ​​មួយ ដើម្បីបង្កើននិងពង្រីកនូវ សកម្មភាជាបន្ត។ យើងខ្ញុំសង្ឃឹម​ថា អនុស្សារណនេះ នឹងជាគ្រឹះ​មួយសម្រាប់​ភាគី​ទាំង ពីររឹតបន្តឹងកិច្ចសហប្រតិបត្តិការនាពេល​ខាងមុខ”។

​រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម  លោក Ted Osius បាន សង្កត់ធ្ងន់ថា អនុស្សារណ​នេះនឹង​ជួយឲ្យប្រទេស​ទាំងពីរ​បង្កើន​ការឃ្លាំ​មើល​ជំងឺលើ សត្វ​រកឃើញជំងឺ​កើតមាន​ឡើង ហើយគោល​ដៅចុង​ក្រោយ គឺ​ធានាសុវត្ថិភាពសុខ ភាពរបស់ប្រជាជនវៀតណាម និងជំនាន់ក្រោយៗទៀត​ផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ