05/08/2016 10:54 GMT+7 Email Print Like 0

វៀតណាមនិងអាមេរិករៀបចំការសន្ទនាស្តីពីបណ្ហានយោបាយ-សន្តិសុខ-ការពារជាតិ


វៀតណាមនិងអាមេរិករៀបចំការសន្ទនាស្តីពីបណ្ហានយោបាយ-សន្តិសុខ-ការពារជាតិ (VOV)

ការសន្ទនានយោបាយ-សន្តិសុខ-ការពារជាតិវៀតណាម-អាមេរិកលើកទី ៨ បានប្រព្រឹត្តទៅ នាថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៦ នៅវ៉ាស៊ីនតោន ប្រទេសអាមេរិក។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc ដឹកនាំ​គណៈ​ប្រតិភូ វៀតណាមនិងគណៈប្រតិភូអាមេរិកដឹកនាំដោយលោកស្រី Tina Kaidanow ឧបការីស្តីទីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកបញ្ហានយោបាយ-យោធាបានចូលរួមការសន្ទនាលើកនេះ។ ផ្លាស់ប្តូរស្តីពីបញ្ហាទ្វេ​ភាគី​ ​មន្ត្រីជាន់ខ្ពស់ទាំងពីររូបបានឯកភាពសហការអនុវត្តប្រកបដោយប្រសិទ្ធភាពបណ្ដាកិច្ចព្រមព្រៀង ដែលទទួលបានក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះ របស់ប្រធានាធិបតីអាមេរិក Obama សំដៅបង្កើន​ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នៅការសន្ទនានេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Ha Kim Ngoc ក៏បានស្នើឲ្យភាគីអាមេរិកបង្កើនការជួយឧបត្ថម្ភវៀតណាមក្នុងការស្វែងរកយុទ្ធជនវៀតណាម ដែលបានបាត់ខ្លួនក្នុងសង្គ្រាមការរាវរកគ្រាប់មីននិងបោះសំអាតជាតិគីមីពុលពណ៌ឡឿងទុំ dioxine  នៅវៀតណាម។

រីឯភាគីអាមេរិក ឧបការីស្តីទីរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Tina Kaidanow បានអះអាងថា៖ អាមេរិកចាត់ទុកការដោះស្រាយផលវិបាកដោយសង្គ្រាមគឺជាអាទិភាពជួរមុខហើយនឹងបន្តជួយឧបត្ថម្ភវៀតណាមលើវិស័យ​នេះនិងវិស័យផ្សេងៗទៀត។  ស្តីពីបញ្ហាក្នុងតំបន់និងលើពិភពលោក ភាគីទាំងពីរបានវាយតំលៃអំពីស្ថានភាព​នយោបាយ-សន្តិសុខក្នុងតំបន់ ជាពិសេសគឺបញ្ហានៅសមុទ្រខាងកើតផងដែរ៕

​តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ