30/03/2018 10:21 GMT+7 Email Print Like 0

វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌

​ឯកអគ្គរដ្ឋទូត​វៀតណាមប្រចាំនៅអាមេរិក ​លោក Pham Quang Vinh បានអញ្ជើញ ​ទទួល​ជួប​ជាមួយ​អនុប្រធាន​សមាគម​កាក​បាទ​ក្រហម​អាមេរិក​ Jono Anzalo​ne ។ 

ក្នុង​ជំនួបនាថ្ងៃទី២៦ ខែមីនា​ ឆ្នាំ​២០១៨ លោក ​Pham Quang Vinh បានវាយត​ម្លៃខ្ពស់​ ចំពោះ​កិច្ចសហ ប្រតិបត្តិ​ការ​ប្រកបដោយ​ប្រសិទ្ធភាពនាពេលកន្លង​ទៅរវាងភាគីទាំងពីរ​និងមានបំណងថា​ សមាគមកាក​បាទក្រហម​អាមេរិក​នឹង​បន្តរឹត​បន្តឹងកិច្ច​សហការ​ជាមួយ​សមាគម​កាកបាទ​ក្រហម​វៀត​ណាម​ដោយសមស្រប​នឹងតម្រូវ​ការ​របស់​តំបន់ទាក់​ទិននានានៅវៀត ណាម។​ អនុប្រធានសមាគមកាកបាទ​ក្រហម​អាមេរិក Jono ​Anzalone បានឲ្យ​ដឹង​​ថា សមាគមកាកបាទក្រហ​មអាមេរិក ជានិច្ចកាលចា​ត់ទុកវៀតណាម​ជាដៃគូអាទិភាព​ជួរ មុខមួយ​ក្នុង​តំបន់​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ