17/08/2016 09:02 GMT+7 Email Print Like 0

វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការមនុស្សធម៌


វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការមនុស្សធម៌

នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ អនុប្រធានសម្ព័ន្ធសមាគម​មិត្តភាព​វៀត​ណាម លោក Don Tuan Phong បានជួបសន្ទនាជាមួយគណៈប្រតិភូមូល​និធិ​មនុស្សធម៌​អាមេរិក ដឹកនាំដោយ​លោក Rennie Davis ប្រធានមូលនិធិនេះ ដែល​កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោក Don Tuan Phong មានគោល​បំណងថា៖ បន្តទទួលបានការគាំទ្រ ជួយឧបត្ថម្ភពីមិត្តអាមេរិក​និងមិត្តអន្តរជាតិទាំង​ឡាយ ក្នុង​កិច្ច​ការដោះ​ស្រាយផលវិបាកដោយសង្គ្រាម​នៅវៀតណាម យកចិត្តទុកដាក់​ថែមទៀត​ចំពោះ​ជន​រង​គ្រោះដោយ​ជាតិ​គីមីពុលពណ៌លឿ​ងទុំ/Dioxin នៅវៀតណាម។ រីឯ  លោក Rennie Davis បានអោយដឹងថា៖ គោល​ដៅរបស់ដំណើរ​ទស្សនកិច្ច​លើកនេះ គឺស្វែងរកឱកាសសហប្រតិបត្តិការ ក្នុងការ​អនុវត្ត​៖ គំនិត​ច្នៃប្រឌិត​អាមេរិក-វៀតណាម ​ដែលក្នុង​នោះមាន​សកម្មភាព​ជួយ​សង្គ្រោះជន​រងគ្រោះ ​ដោយ​ជាតិ​គីមី​ពុល​ពណ៌លឿង​​ទុំ/Dioxin នៅទីក្រុង Da Nang។ លោកក៏បានសង្កត់ធ្ងន់ថា៖ នឹងមាន​បន្ថែម​សកម្មភាព​ជួយ​សង្គ្រោះ ជួយ​ឧបត្ថម្ភជនរងគ្រោះដោយជាតិគីមី​ពុលពណ៌លឿងទុំ/Dioxin នៅ​វៀត​ណាម និងរួម​ចំណែក​បង្កើន​កិច្ច​សហប្រតិបត្តិការ ផ្លាស់​ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ