វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការដៃគូលើគ្រប់វិស័យ

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump
(រូបថតៈ Vu Dung-Pham Huan)
នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅសេតវិមាន នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបចរចារជាមួយប្រ ធានាធិបតីអាមេរិកលោក Donald Trump ដោយដាក់ចេញដំណើរការសម្រាប់ទំនាក់ទំនងវៀតណាម-អាមេរិក។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ថា មានឱកាសជាច្រើនកំពុងបើកចេញសម្រាប់វៀតណាមនិងអាមេរិកលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពជម្រុញរាល់ឱកាសពោលខាងលើតាមរយៈការពង្រឹង ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយឈរលើមូលដ្ឋានគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីនិងប្រព័ន្ធ នយោបាយរបស់គ្នាទៅវិញទៅមកផងដែរ។
ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃកិច្ចការពារ ជម្រុញសិទ្ធិមនុស្សនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ប្រទេសនីមួយៗ។ ថ្នាក់ដឹកនាំទាំងពីររូបបានសម្តែងនូវការយកចិត្តទុកដាក់ទៅលើរាល់បញ្ហាតំបន់ និងអន្តរជាតិ ក្នុងនោះ មានបញ្ហាសមុទ្រខាងកើតនិងទប់ទល់ជាមួយបម្រែបម្រួល អាកាសធាតុ។
ថ្នាក់ដឹកនាំទាំងពីររូបបានបើកចេញអនាគតភ្លឺស្វាងសម្រាប់ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយដោយឯកភាពពង្រឹងទំនាក់ទំនងនេះឲ្យកាន់តែជាក់ស្តែង ស៊ីជម្រៅជាង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាដើម្បី សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម