01/04/2015 14:49 GMT+7 Email Print Like 0

វៀតណាមនិងអាមេរិកនាំទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ


វៀតណាមនិងអាមេរិកនាំទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ

ក្នុងក្របខ័ណ្ឌកម្មវិធីចូលរួមមហាសន្និបាត IPU-132 នាព្រឹកថ្ងៃទី៣១​ខែមិនាឆ្នាំ២០១៥ ប្រធាន​រដ្ឋសភា​វៀត​ណាម​ លោក Nguyen Sinh Hung បានទទួលជួប​សន្ទនា​ជាមួយ លោកស្រី Nancy Pelosy ថ្នាក់​ដឹក​នាំ​គណៈ​បក្ស​​អធិបតេយ្យ​ភាព ក្នុង​រដ្ឋសភា​ជាន់ទាប និងគណៈប្រតិភូសភាជាន់ទាបអាមេរិក។ ប្រធាន​រដ្ឋសភា​វៀត​ណាម​ លោក Nguyen Sinh Hung និង​ជាប្រធាន IPU-132 បានថ្លែងអំណរគុណ​ចំពោះរដ្ឋ​សភាអាមេរិក ដែល​បាន​មាន​សេចក្ដីសម្រេចចិត្ត សម្លេង​សកម្មគាំទ្រ​វៀតណាម​ក្នុងការរក្សាស្ថិរភាព សន្តិសុខ និងសន្តិភាព ក៏ដូច​ជា​អំពាវ​នាវអោយ ​បណ្ដាអង្គ​ការហិរញ្ញវត្ថុវិនិយោគ សហប្រតិបត្តិការជាមួយវៀតណាម។ លោក Nguyen Sinh​ Hung បានប​ង្ហាញជឿជាក់ថា៖ តាមរយៈបណ្ដាយន្តការសហ​ប្រតិបត្តិ​ការ សន្ទនា​ដៃគូ រវាង​រដ្ឋសភា​ទាំង​ពីរ រដ្ឋាភិ​បាល​ទាំងពីរ ​ផ្លាស់ប្តូរគណៈ​ប្រតិភូគ្រប់ជាន់ថ្នាក់​ទំនាក់​ទំនង ​រវាង​ប្រទេស​ទាំងពីរ​នឹង​អភិវឌ្ឍន៍​ល្អប្រ​សើ​រ​ពី១ថ្ងៃទៅ១ថ្ងៃ។ រីឯ  លោក​ស្រី Nancy Pelosy បានអះអាងថា៖ អាមេរិក និងវៀត​ណាមមាន​សក្ដានុភាព​ជា​ច្រើន​ ដើម្បីលើកកំពស់ទំនាក់​ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ។ ប្រធានរ​ដ្ឋសភា Nguyen​ Sinh Hung និង​លោក​ស្រី Nancy Pelosy បានឯកភាពអំពីការបង្កើន​ជំនួបសន្ទនា ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​គ្រប់ជាន់ថ្នាក់ ចែក​រំលែ​ក​បទពិសោធន៍នីតិបញ្ញាត្តិ ឃ្លាំមើល​ក៏ដូចជា​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម វប្បធម៌ ខំ​ប្រឹង​​ប្រែងនាំ​តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ដល់ជាង៤០ពាន់​លាន​ដុល្លារ​អាមេរិក…លៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ