19/03/2015 11:15 GMT+7 Email Print Like 0

វៀតណាមនិងអាមេរិកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខយុត្តិធម៌

វៀតណាមនិងអាមេរិកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខយុត្តិធម៌(vietnamplus.vn)

បន្តដំណើរទស្សនកិច្ចនៅអាមេរិក នាថ្ងៃទី១៧ខែមិនាឆ្នាំ២០១៥នៅរដ្ឋធានី​វ៉ាស៊ីនតោននាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលបានជួប​ចរចាជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិកលោក Jeh Johnson។ ថ្លែងមតិ​នៅការចរចានេះ ភាគីទាំងពីរបានឯកភាពលើកកំរិតទំនាក់ទំនងសហប្រតិបត្តិការ​លើ​​វិស័យសន្តិសុខប៉ូលីស ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូលើគ្រប់​វិស័យវៀតណាមអាមេរិក បន្ត​រក្សា​យន្តការសហប្រតិបត្តិការដែលមានស្រាប់​​ស្រាវជ្រាវ​ចរចាឈាន​ទៅចុះហត្ថ​លេខាលើឯ​កសារ​សហ​ប្រតិ​​បត្តិ​ការសំដៅ​កសាង​ក្របខ័ណ្ឌកត្តិយុតទំនាក់ទំនងសហប្រតិប​ត្តិការទ្វេ​ភាគី។

នាថ្ងៃដដែល រដ្ឋមន្ត្រី Tran Dai Quang បានជួបសន្ទនាជាមួយលោកស្រី Leslie​ Caldwell ឧបការី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​និងមន្ត្រីជាន់ខ្ពស់ក្រសួង​យុត្តិធម៌អាមេរិក។ ភាគីទាំងពីរ​បានឯកភាពលើក​កំរិតទំនាក់ទំនង​សហប្រតិបត្តិការឲ្យ​ស៊ីជម្រៅប្រសិទ្ធភាព បញ្ជូននាយ​ទាហានទាក់ទង​ក្នុងស្ថានទូតនៃ​ប្រទេសនី​មួយៗយ៉ាង​ឆាប់​រហ័ស​បង្កើនកិច្ចសហប្រតិបត្តិការពហុភាគីក្នុ​ងក្របខ័ណ្ឌអង្គការប៉ូ​លីសអន្តរជាតិ (Interpol)​សកម្ម​សហ​ការក្នុង​វេទិការសន្និសីទវេទិការអន្តរជាតិលើបណ្ដា​បញ្ហាសន្តិសុខប្រ​ពៃណី​និងក្រៅប្រពៃណី៕

តាម VOV5- វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ