14/07/2015 10:52 GMT+7 Email Print Like 0

វៀតណាមនិងអាមេរិកជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគី

នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយរបស់វៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបសន្ទនាជាមួយទីប្រឹក្សារដ្ឋមន្រ្តីការបរទេសអាមេរិកទទួល បន្ទុកនាយកដ្ឋានគ្រប់គ្រងនិងត្រួតពិនិត្យអាវុធលោក Frank A.Rose ក្នុងឱកាសលោកកំពុងអញ្ជើញ​បំពេញទស្សនកិច្ចនៅវៀតណាម។លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់អាមេរិកនៅតំបន់និងសុំឲ្យសហប្រតិបតិ្តការជាមួយអាមេរិកដោយឈរលើគោលការណ៍គោរព​ធម្មនុញ្ញអ.ស.ប ច្បាប់អន្តរជាតិ គោរពប្រព័ន្ធនយោបាយ ឯករាជ្យ អធិបតេយ្យភាពនិង បូរណភាពដែន
ដីរបស់ប្រទេសនិមួយៗ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា វៀតណាមសុំឲ្យអាមេរិកលុបចោលយ៉ាងពេញលេញនូវបទហុំព័ទ្ធអាវុធចំពោះវៀតណាម​ ព្រមទាំងស្នើឲ្យភាគីទាំង២បន្តអនុវត្ត​ទំនាក់ទំនងសហប្រតិបតិ្តការតាមស្មារតីនៃកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយឆ្នាំ២០១៣ អនុស្សរណៈ​យោគយល់ស្ដីពីការជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យការពារជាតិទ្វេភាគី (MOU) ឆ្នាំ២០១១ និងសេចក្ដីថ្លែងការរួមស្ដីពីទំនាក់ទំនងការពារជាតិឆ្នាំ២០១៥។

 

រីឯខ្លួនវិញ លោកទីប្រឹក្សា Frank A. Rose បានអះអាងថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមជាមួយកងទ័ពនៃប្រទេសទាំង២បង្កើនកិច្ចសហប្រតិបតិ្តការតាមខ្លឹមសារនានាដែលត្រូវបានកំណត់ប្រមូលផ្ដុំសហប្រតិបតិ្តការ​ដោះស្រាយផលវិបាកដោយសង្គ្រាម សកម្មភាពរក្សាសន្តិភាពរបស់អ.ស.បនិងសន្តិសុខសមុទ្រផងដែរ៕តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ