19/10/2016 10:22 GMT+7 Email Print Like 0

វៀតណាមនិងអាមេរិកជួបសន្ទនាគោលនយោបាយការពារជាតិលើកទី៧

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀតណាម​ លោក​ Ngo Xuan​ Lich បាន​អញ្ជើញទទួល​ជួប​ ជាមួយលោកស្រី​ Cara Abercrombie ជំនួយ​ការ​រង​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ ក្នុងឱកាស​លោក ស្រីមកបំពេញទស្សនកិច្ចវៀតណាម និងចូលរួមការសន្ទនាគោលនយោបាយ​ការ​ពារ ជាតិ​ទ្វេភាគី​លើក​ទី៧​។ នៅទី​នេះ លោក​ Ngo Xuan Lich បានអះអាងថា​វៀតណាម​មាន​បំណង​សហប្រតិបត្តិ​ការ ជាមួយអាមេរិកលើគ្រប់វិស័យក្នុងនោះ​មានកិច្ច​សហប្រតិ​បត្តិ​ការ កាពារ​ជាតិ ដើម្បី​ផល​ប្រយោជន៍​រួមរបស់​ប្រទេសទាំង​ពីរ ដើម្បីសន្តិភាព  ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុង​តំបន់ និងលើពិភពលោក។ ស្វាគមន៍​ចំពោះលទ្ធផលដែលទទួលបាន ក្នុងការសន្ទនាគោលនយោបាយការពារ​ជាតិវៀត​ណាម-អាមេរិក​លើកទី​៧ នេះ​ លោក Ngo Xuan Lich មាន​បំណង​ថា ភាគីទាំងពីរ​បន្ត​បង្កើន​កិច្ច​សហប្រតិ​បត្តិការ តាម​ក្រប​ខ័ណ្ឌនៃ​អនុស្សារណយោគយល់​គ្នា ដែល​​ក្រសួងការពារជាតិនៃប្រទេស​ទាំងពីរ បានចុះហត្ថលេខានា​ឆ្នាំ២​០១៥ គឺ​សម​ស្រប​ទៅនឹងទំនាក់ទំនងដៃ​គូលើគ្រប់ជ្រុង ជ្រោយ​វៀតណាម​និង​អាមេរិក។​


រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម លោក Ngo Xuan Lich អញ្ជើញទទួលជួបជាមួយលោកស្រី Cara Abercrombie ជំនួយការរងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក (រូបថតៈ qdnd)

មុននោះនាព្រឹកថ្ងៃដដែល អនុរដ្ឋមន្ត្រីក្រសួងការ​ពារប្រទេស​វៀតណាម​ លោក Nguyen Chi Vinh និង​លោក​ស្រី Cara Abercrombie បានធ្វើជា​អធិបតី​ការសន្ទនា គោល​នយោបាយការពារ​ជាតិ​ទ្វេភាគី​លើកទី៧​។ នៅ​ក្នុង​ជំនួប​នេះ ភាគី​​ទាំងពីរ​បាន ពិភាក្សា​លើវិធាន​ការជាច្រើន សំដៅ​ជម្រុញកិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ ឲ្យ​កាន់​តែស៊ីជម្រៅនិង​ប្រកប​ដោយ​ប្រសិទ្ធិភាព។​ ស្តីពីសភាពការណ៍​ក្នុង​តំបន់និង​លើពិភព​លោក លោក​ស្រី ​Cara Abercrombie បាន​ឲ្យដឹង​ថា ​អាមេរិក​នឹង​មិនផ្លាស់ប្តូរលើការ អនុវត្តយុទ្ធ​សាស្ត្រ ​“តុល្យភាព​ឡើង​វិញ” នៅ​ឡើយទេ​។ ក្នុងឱកាសនេះដែរ វៀតណាម​និងអាមេរិក បានឯកភាពគ្នាថា ប្រទេសទាំងអស់​ត្រូវ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ គោរពដាច់​ខាតច្បាប់​អន្តរជាតិ​ ក្នុងនោះមាន​អនុសញ្ញាអ​.ស.បស្តី​ពីច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២​ (UNCLOS 1982) ផងដែរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ