22/09/2017 10:12 GMT+7 Email Print Like 0

វៀតណាមនិងអាមេរិកជម្រុញកិច្ចសហប្រតិបត្តិការរុករកធ្វើអាជីវកម្មនិងប្រើប្រាស់អវកាសដើម្បីគោលដៅសន្តិភាព

នៅក្នុងជំនួបធ្វើការនាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៧ ដែលជាសម័យប្រជុំលើកទី១៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ១៤ ខ្លឹមសាដែលអង្គប្រជុំផ្តោតការយកចិត្តទុកដាក់ ពិនិត្យនិងផ្តល់មតិនោះគឺកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមនិងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីកិច្ច​សហប្រតិបត្តិការ​ ក្នុងការប្រើប្រាស់អវកាសដើម្បីគោលដៅសន្តិភាព។ 


 ទិដ្ឋភាពនៃសម័យប្រជុំ (រូបថតៈ TTXVN)

យោងតាមរបាយការណ៍របស់រដ្ឋាភិបាល ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ សំដៅជម្រុញកិច្ច សហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ក្នុងការរុករក ធ្វើអាជីវកម្មនិង​ប្រើប្រាស់អវកាសដើម្បីគោលដៅសន្តិភាព ឈរលើ មូលដ្ឋានសមភាព មានផលប្រយោជន៍រួម សមស្របនឹងច្បាប់និងបទបញ្ញត្តិបច្ចុប្បន្ន និងអនុសញ្ញាអន្តរជាតិដែលប្រទេសទាំងពីរជាសមាជិក។ ទន្ទឹមជាមួយគ្នានោះ គឺ បង្កើតមូលដ្ឋានច្បាប់សម្រប់ការប្រតិបត្តិរាល់គំរោងការសហប្រតិបត្តិការជាក់ស្តែងលើបណ្តាវិស័យដែលបានកំ​ណត់​ក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ក្នុងនោះមានវិទ្យា សាស្ត្រផែនដី ការសង្កេតនិងឃ្លាំមើលផែនដី រួមទាំងវិស័យទាក់ទិនមួយចំនួនមានការយកចិត្តទុកដាក់ដូចគ្នា។ មតិជាច្រើនក្នុងអង្គប្រជុំបានឯកភាពលើការចុះហត្ថលេ ខា​លើកិច្ចព្រមព្រៀងក្របខ័ណ្ឌ។ អញ្ជើញថ្លែងមតិសន្និដ្ឋាន អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានអះអាងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នេះនឹងបង្កើតលក្ខណៈងាយស្រួលសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការក្នុងការរុករក ធ្វើអាជីវកម្មនិងប្រើប្រាស់អវកាស ដើម្បីគោលដៅសន្តិភាពរវាងប្រទេសទាំងពីរ ផង​ដែរ​៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ